កម្លាំងសមត្ថកិច្ចចុះបង្ក្រាបហាងម៉ាស្សាកោសជប់មួយកន្លែង យីហោពន្លឺពេជ្រ១៦៨ លួចបង្កប់សេវាបម្រើផ្លូវភេទ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងបម្រើផ្លូវភេទ ដោយជ្រកក្រោមស្លាកម៉ាស្សាកោសជប់យីហោ ពន្លឺពេជ្រ១៦៨ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិថ្ម គោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ត្រូវបានបង្ក្រាបដោយកម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើស ការជួញដូរ មនុស្សនិងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំង នគរបាលប៉ុស្ដិ៍ចោមចៅ កាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។

ការចុះបង្ក្រាបទីតាំងម៉ាស្សា និងបង្កប់សេវាផ្លូវភេទនេះ កម្លាំងនគរបាលជំនាញឃាត់ខ្លួនស្ដ្រីម្នាក់ ឈ្មោះ ញ៉ែត ស្រីម៉ុម អាយុ៤៥ ដែលជាមេការ និងជាម្ចាស់ទីតាំង ក្នុងនោះរកឃើញស្ដ្រីបម្រើការ ៦នាក់  នឹងរកឃើញវត្ថុតាងមួយចំនួនផងដែរ។

ប្រតិបត្តិការបង្ក្រាបខាងលើនោះបានធ្វើឡើង ក្រោមការ សម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបអង្កេតស្រាវជ្រាវរកឃើញថាទីតាំងមួយនេះល្មើសច្បាប់ដោយមាន បង្កប់សេវា បម្រើផ្លូវភេទនៅក្នុងនោះយ៉ាងជាក់ស្ដែង។

ប្រភពខាងលើបានបន្តឲ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងបានរកឃើញស្រោមអនាម័យដែលប្រប្រាស់រួចច្រកថង់ យកទៅបោះចោលនៅលើគនរសម្រាមមួយចំនួន ដែលជាមូលដ្ឋាននិងវត្ថុតាងបញ្ជាក់ថា ទីតាំងមួយនេះជាកន្លែងបម្រើសេវាផ្លូវ ភេទមួយយ៉ាងរលូន ចំណែកស្លាកកោសជប់គ្រាន់តែដាក់ដើម្បីបិទបាំង ទង្វើល្មើសច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។

ពេលនេះទាំងថៅកែហាងរួមនិងស្រ្តីរកស៊ីផ្លូវភេទទាំងនោះ និងត្រូវបញ្ជូនទៅធ្វើការសាកសួរនៅការិយាល័យ ប្រឆាំងបទល្មើសការជួញដូរមនុស្សនិងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ដោយ : តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print