បុរសសរសៃទាញម្នាក់ងូតទឹកប្រឡាយលង់ស្លាប់បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ដែលសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាលោអះអាង មានជំងឺ(សរសៃទាញរញីរញ័រ)ប្រចាំកាយចុះងូតទឹកប្រឡាយក្បែផ្លូវលង់ស្លាប់យ៉ាងហោចអាធ័ម។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី០១ កញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងទឹកប្រឡាយជីកក្បែផ្លូវ ស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក អនុសេនីយ៍ទោ រ៉ង សុវណ្ណារឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបានឲ្យដឹងថា ជនរងគ្រោះ(លង់ទឹកប្រឡាយស្លាប់)ឈ្មោះ ឡាយ ឡុក ភេទប្រុស អាយុ ៧១ឆ្នាំ សញ្ជាតិខ្មែរ មានកូនមានគ្រួសារបែកអស់ហើយទៅស្នាក់ប្រកបរបរទទួលទាននៅប្រទេសថៃ បច្ចុប្បន្ន រស់នៅជាមួយបងប្អូន ស្ថិតក្នុងភូមិបឹងកក់ ឃុំតាលោ ស្រុកបាកាន។

លោក អនុសេនីយ៍ទោ រ៉ង សុវណ្ណារឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបន្តថា នៅម៉ោងខាងលើមានស្រ្តីម្នាក់កំពុងរកត្រីនៅម្ដុំកន្លែងកើតហេតុ ហើយបានឃើញជនរងគ្រោះគាត់ស្រាត់ខោចុះងូតទឹក ដោយគាត់ឃើញសភាពបែបនេះមិនហានទៅជួយទេ ថែមទាំងគិតថាគាត់(ជនរងគ្រោះ)ច្បាស់ជាលុងទឹកស្លាប់ជាក់ជាមិន ព្រោះប្រឡាយក៍ទឹកជ្រៅម្យាងគាត់មានជំងឺទៀតក៍រត់ទៅហៅអ្នកភូមិឲ្យជួយ ប៉ុន្តែជាអកុសល់ផ្ទះភូមិរៀងឆ្ងាយគួរសមដែរជនរងគ្រោះលង់ស្លាប់ដដែល។

លោក អនុសេនីយ៍ទោ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះបានកំលាំងជំនាញចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យជាក់ស្តែងយ៉ាងយកចិត្តទុកដាក់ លទ្ធផល៖ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ទើបធ្វើកំណត់ហេតុត្រឹងត្រូវប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅចាត់ចែងតាមនីតិវិធីប្រពៃណី៕ ប៉ឹមពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print