លោក អូស្មាន ហាស្សាន់៖ ចូលរួមចែកសាច់គោរជាង២ពាន់ក្បាល និងពពែជិត១ពាន់ក្បាល ដល់សហគមន៍ខ្មែរឥស្លាមទូទាំងប្រទេស សម្រាប់បុណ្យហាជ្ជនៅកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី០១ កញ្ញានេះ ជាថ្ងៃបុណ្យ Eid Udha រឺ បុណុ្យហាជ្ជីដ៏ធំរបស់ឥស្លាម ដែលទៅប្រារព្ធ ពិធី បុណ្យធំនៅក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត ហេីយជាកាតព្វកិច្ចទី៥របស់សាសនិកឥស្លាមពិភពលោកដោយឡែកបងប្អូនសាសនិកឥស្លាមកម្ពុជាដែលមិនបានអញ្ជេីញទៅប្រារព្ឋពិធីបុណ្យ នៅទីក្រុងម៉ាកះ ក៍បានប្រារព្វពិធីបុណ្យហាជ្ជីនេះទៅតាមវិហាឥស្លាម និងភូមិរៀងៗខ្លួនជាពិសេសការប្រារព្ឋពិធីបូជាសត្វគោ ,ពពែទ្រង់ទ្រាយធំ ទូទាំងប្រទេស ដេីម្បីផ្តល់សាច់ សម្រាប់ធ្វើម្ហូបអាហារ ជូនជនក្រី ក្រ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី ប្រតិភូអម​នាយករដ្ឋ​មន្ត្រី និងជា​ប្រធាន​អង្គការមូនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជាបាន បញ្ជាក់បែបនេះ ខណៈលោក អញ្ជើញចូលរួមបុណ្យ Eid Udha រឺបុណ្យហាជ្ជីជាមួយសាសនិកខ្មែរឥស្លាមនៅវិហារព្រៃពីស ឃុំច្រែស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងស្រុកបារាយណ៍ខេត្តកំពង់ធំ ក៏ដូចជាការអញ្ជេីញសម្ពោធ និមិត្តរូបពិធីចែកសាច់ គោ និងពពែរ ជូនដល់ជនក្រីក្រតំណាង ទូទាំងប្រទេស ដែលធ្វេីការប្រគល់បាន៣១៦ក្បាល សម្រាប់អ្នកខេត្តកំពង់ឆ្នាំង ខណៈអ្នកខេត្តកំពង់ធំ និងបាត់ដំបង កំពត មកទទួលផ្ទាល់ដៃ ដោយចំណាយគោអស់ចំនួន ៣២៥ក្បាល ហេីយក្រៅពីនេះ តំណាងមូលនិធិខេត្ត និងគណៈអ៊ីម៉ាំខេត្តក៏បានផ្ដល់ ជូន បងប្អូន ទូទាំងប្រទេស បន្តរហូតដល់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ផងដែរ ។ ពិធីនេះបាន ប្រព្រឹត្ដទៅថ្ងៃទី០១ កញ្ញា ឆ្នាំ២០១៧ នៅខេត្ដកំពង់ឆ្នាំង ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ សម្រាប់ពិធីបុណ្យហាជ្ជី ឆ្នាំ២០១៧នេះ សហគមន៍ខ្មែរឥស្លាមទូទាំងប្រទេស ទទួលបានការឧបត្ថម្ភ ជាសាច់គោពីសប្បុរសជនក្រៅប្រទេស សម្រាប់ចែកសាច់ជូនដល់ ជនក្រីក្រ សរុបប្រមាណ៤ពាន់ក្បាល និងពពែជិត២ពាន់ក្បាល ខណៈ មូលនិធិរបស់លោក ក្រោមកិច្ចសហការ នឹងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម កម្ពុជា និង សមាគមគ្រូពេទ្យឥស្លាមកម្ពុជា បានទទួលជំនួយគោរសរុបចំនួន ២០៩៩ក្បាល ពពែ៩២៥ក្បាល បានធ្វេីការចែកចាយទៅតាម សហគមន៍ទូទាំងប្រទេស ចាប់ពីថ្ងៃទី០១, ០៤ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងនោះដែរក៏មាន អណ្ដូងទឹកស្អាត ៦៤៦ និងបង្គន់អនាម័យ ៥១ ដែលអំណោយទាំងអស់គឺជាការឧបត្ថម្ភពី សប្បុរសជនម៉ាឡេស៊ីច្រេីនជាងគេ បន្ទាប់មកមានបណ្តាប្រទេសអារ៉ាប់ ទួរគី អាល់ឡឺម៉ង់ សាំងហ្គាពួរ ព្រុយណេជាដេីម។

លោកអូស្មាន ហាស្សាន់ បានបន្តថា៖ ដោយសារការ រីក​ ចម្រើន នៃ​កំណើន​សេដ្ឋកិច្ចជាតិ​ ប្រទេសមាន​សុខ​សន្តិភាពស្ថេរភាព​នយោ​បាយការអភិវឌ្ឍ លើគ្រប់វិសយ័​​និង​ការ​ដឹកនាំ​ដ៍ត្រឹមត្រូវ​​របស់ប្រមុខ​រាជរដ្ឋា​ភិបាលកម្ពុជា​ដែលមានគោល​នយោបាយដ៍ល្អធ្វើឱ្យ បង​ប្អូន​សាសនិកឥស្លាមមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក្នុងការប្រកប​មុខរបរ​ចិព្ចឹាម​ជីវិត ​មានជីវភាពរស់នៅបាន​សមរម្យ ហើយ សហគម​ឥស្លាមក៍​​បាន​ទទួល​នូវ​សមិទ្ធផល​ជាច្រើនពី​រាជរដ្ឋាភិ​បាល​​​ដូច​ជាការបណ្ដុះបណ្ដាលធនធានមនុស្ស កំណើន សេដ្ឋកិច្ចជាតិធ្វើឱ្យសហគមន៍ឥស្លាមមានជីវភាពធូរធារ​។

ដោយមានការគាំទ្រពី​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា និងគោលនយោបាយសុខដុមរមនីយកម្ម ធ្វើឱ្យបង​ប្អូន​ សាសនិក​ឥស្លាមកម្ពុជា​មាន​លទ្ធភាព​បរិច្ចាកទ្រព្យសម្បត្ដិ របស់ខ្លួនចូលរួមធ្វេីបុណ្យ និងមានលទ្ធភាព​បានទៅ​ចូលរួមធ្វើ​បុណ្យ​ហាជ្ជី​​នៅ​ទីក្រុង​ម៉ាកះ ប្រទេស​អារ៉ាប៊ីសា​អូឌីតឆ្នាំនេះមានចំនួន៦៤៤នាក់។

NKD-36x6_outline

លោកបន្តថា៖ សាសនិក​ឥស្លាម​​​យើង​មានមោទនភាព​ណាស់​​រស់នៅក្នុង​ប្រទេសមួយ​ដែលមាន​ប្រមុខថ្នាក់ដឹក​នាំរាជរដ្ឋាភិបាលកម្ពុជា គោរពសាសនាព្រះពុទ្ធប៉ុន្តែបាន យកចិត្ត​ទុកដាក់​គិតគូរដល់សាសនិកឥស្លាមទាំងសេរីភាពការរស់នៅ សិទ្ធិ​គោរព​ប្រតិ បត្តិ​​​សាសនាយ៉ាងពេញលេញដូចអ្នកគោរពសាសនាដ៍ទៃទៀតហើយសាសនាទាំងអស់នៅកម្ពុជាមានសុខដុមរមនីកម្ម ជាមួយគ្នាដោយគ្មានការរើសអ៊ើងចំពោះសាសនាណាមួយឡើយដោយសារគោលនយោបាយដ៍ត្រឹមត្រូវរបស់គណៈបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរ លោក អូស្មានហា ស្សាន់ បានចែកអំណោយរបស់សប្បុរជនម៉ាឡេសុីមានខោ,អាវ,អង្ករ, កង់ កញ្ចប់ម្ហូប អារហារ និងឧបត្ថម្ភសាច់គោជូនសាសនិកឥស្លាមទូទាំងស្រុកកំពង់ត្រឡាច ដែលមកពី៣ឃុំ ជាង១០០នាក់ផងដែរ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print