ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋបានរាយការណ៍ថាបានប្រទះឃើញសពបុរសម្នាក់ និងម៉ូតូមួយគ្រឿង ដួលនៅ ចំណុចខាងកើតស្ពានត្រពាំងកណ្តាល ប្រហែល២០០ម៉ែត្រ លើផ្លូវលេខ២២២ ស្ថិតក្នុងភូមិបន្ទាយជ័យ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញស្រុកបានបង្កើតគណៈកម្មការត្រួតពនិត្យសព និងម៉ូតូនៅកន្លែង កើតហេតុ ហើយបានសន្និដ្ឋានថា ករណីខាងលើនេះជាករណីគ្រោះថ្នាក់ចរាចរ សង្ស័យជិះម៉ូតូដួលដោយខ្លួនឯង ។
សពត្រូវបានគេស្គាល់ឈ្មោះយិន ឡាង អាយុ២២ឆ្នាំ ភេទប្រុស រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ។ ជិះម៉ូតូម៉ាកវ៉េវអត់មានស្លាកលេខ ពណ៍ស លាយ ខ្មៅ ។
សព និង ម៉ូតូ ប្រគល់ទៅអោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ
...