នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញធ្វើបឋកថា ដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នាសាលសន្និសីទនៃរាជបណ្ឌិតសភាកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧នេះ មានពិធីរៀបចំ ស្តីអំពីដំណើរជីវិត និងការបង្កើតកងរាជអាវុធហត្ថ ដើម្បីផ្តល់ចំណេះដឹង និង បទពិសោធន៍ ជូនដល់និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និស្សិតថ្នាក់បណ្ឌិត និងមន្ត្រីស្រាវ ជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា ប្រមាណ២៥០នាក់ ។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា  និងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ សៅ សុខា ឡើងធ្វើបឋកថា បង្កាញស្តីអំពីដំណើរជីវិត និងការបង្កើតកងរាជអាវុធហត្ថ ដើម្បីផ្តល់ចំណេះដឹង និងបទពិសោធជូនដល់និស្សិត ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ និស្សិតថ្នាក់បណ្ឌិត និងមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា ៕ ដោយ ៖ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print