ភ្នំពេញ ៖ ជនសង្ស័យម្នាក់រួមនិងថ្នាំញៀង៩កញ្ចប់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មីធ្វើការឃាត់ខណៈកំពង់ល្បាតក្នុងមូលដ្ឋាន។កាលពីវេលាម៉ោង២៣និង៌១០នាទីយប់ថ្ងៃទី១ខែកញ្ញាឆ្នាំ ២០១៧នៅលើកំណាត់ផ្លូវ១០០៣ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យមានឈ្មោះ គន់ ទីន ភេទប្រុសអាយុ៤០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួល ផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ប៉ូលីសនិយាយថា៖ មុននិងឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសដែលកើតមានលុះមកដល់ចំណុចខាងលើក៍ឃើញជនសង្ស័យកំពង់អង្គុយលើម៉ូតូវីវ៉ាព័ណខ្មៅសេរីចាស់ក្បែចិញ្ចើមផ្លូវហើយសមត្ថកិច្ចមានការសង្ស័យក៍ធ្វើការឆែកឆេបានឃើញថ្នាំញៀនចំនួន៩កញ្ចប់តូចក្នុងហោប៉ៅទើបឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀនទាំង៩កញ្ចប់នេះពិតជារបស់ខ្លួនមែនដោយខ្លួនបានទិញពីបុរសម្នាក់ពុំស្គាល់ឈ្មោះក្នុងតម្លៃ១៨មុឺនរៀល។លុះព្រឹកថ្ងៃទី២ខែខែ ឆ្នាំ ដដែលសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅឆែកបន្ទប់ ជួលនៅសង្កាត់ក្រាំងធ្នង់បន្តទៀតតែពុំមានឃើញអ្វីនោះទេ ៕ តុង សីហា