(ភ្នំពេញ)៖ ស្រ្តីម្នាក់និងកូនស្រីម្នាក់រួមនិងចៅស្រីម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ទាំង៣នាក់ ត្រូវបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ចូលទៅក្នុងផ្ទះជួល មួយកន្លែងដែលលក់អីវា៉ន់ចាប់ហួយ រួចបានយកកាំបិតមកធ្វើសកម្មភាពចាក់សម្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃ១១ខែតុលាឆ្នាំ២០១៥ស្ថិតនៅក្នុងផ្ទះលក់ចាប់ហួយមួយកន្លែង តាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពចាក់សម្លាប់រួចបានរត់គេចបាត់ស្រមោលតែមង្ដ ។បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា ពាក់ព័ន្ធករណីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ចូលទៅក្នុងផ្ទះលក់ចាប់ហួយមួយកន្លែងរួចបានយកកាំបិតមកធ្វើសកម្មភាពចាក់សម្លាប់ខាងលើនេះ គេមិនទាន់សន្និដ្នានថាជាករណីអី្វអោយច្បាស់លាស់នៅឡើយនោះទេ បច្ចប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនដៃដល់ ។







