ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់វិហារឥស្លាមជើមៀក ស្ថិតក្នុងក្រុង កំពង់ចាមខេត្តកំពង់ចាម។
វិហារឥស្លាមនេះ ត្រូវបានសាងសង់ឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ ហើយសាងសង់ រួចជាស្ថាពរនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ដែលបានចំណាយ ថវិកាសាងសង់ជិត៨០ម៉ឺនដុល្លារ បានមកពីប្រជាពលរដ្ឋក្នុងភូមិ និងសប្បុរសជននៅប្រទេសម៉ាឡេស៊ី ប្រុយណេ និងសឹង្ហបុរី ។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live) ពិធីនេះនៅម៉ោង ៨:០០នាទីព្រឹក ពីក្រុងកំពង់ចាម៕
https://www.facebook.com/hunsencambodia/videos/1445955795452913/
...