ឌុបសង្សារ​សាសងគ្នាត្រូវជនសង្ស័យ​ប្លន់យកម៉ូតូគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់​​ជិះដឹកស្រីស្នេហ៍ដើរលេងកំពុងតែសាសងគ្នាតាមផ្លូវត្រូវជនសង្ស័យមួយក្រុមវាយប្លន់ យកម៉ូតូបានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១១និង០០នាទីយប់​ថ្ងៃទី​០៣ខែ​កញ្ញា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាមបណ្តោយផ្លូវជាតិលេខ៣ចំណុចប្រេងឥន្ទះសូគីមិច ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ប៊ុត ចំរុងភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរសិស្សស្នាក់នៅផ្ទះជួលបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្តាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅស្រុក បរិបូរខេត្តកំពង់ឆ្នាំង។
ម៉ូតូដែលត្រូវជនសង្ស័យប្លន់យកម៉ាកឌ្រីមបានសងសេរ៊ី២០១៦ ពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ1FR-1705។

តាមប្រភពពត៌​មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ​ជនរងគ្រោះបានឌុបនារីម្នាក់​ត្រូវជាសង្សាដោយជិះចេញពីបុរីសន្តសន្តិភាព២ក្នុងទិសដៅពីត្បូងទៅជើង។លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៥នាក់ជិះម៉ូតូ២គ្រឿងក្នុងទិសដៅបញ្ជ្រាស់គ្នាហើយនៅពេលជនសង្ស័យឃើញជិះបកក្រោយគៀបម៉ូតូខ្លួន(ជនរងគ្រោះ)ហើយបានយកដុំឥដ្ឋគប់ទៅលើ​ខ្លួន​បណ្តាលអោយត្រូវ​ក្បាលផ្នែកខាងស្តាំរងរបួសស្រា​ខណៈ​នោះ​ខ្លួន​ភ័យ​ជិះម៉ូតូ​ចូលការាស់សាំង​។ប៉ុន្តែ​ជនសង្ស័យបានដេញវាយទៀត ហើយយកម៉ូតូពី​ខ្លួន​ចេញទៅបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់មកដាក់ពាក្យ​បណ្តឹងនៅប៉ុសិ៍្តនគរបាលចោមចៅដើម្បីអោយជួយស្រាវជ្រាវរកមុខសញ្ញាខាងលើមក​ផ្ដន្ទាទោស​ទៅ​តាមច្បាប់៕​សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print