យ៉ាងហោចណាស់មនុស្ស៥នាក់រងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រលះរថយន្ត ម៉ាកសាំងយ៉ុងកាលពីព្រឹកម៉ិញ​

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកទៅបុករថយន្ត ម៉ាកសាំងយ៉ុង បណ្ដាលអោយមនុស្ស៤នាក់រងរបួសធ្ងន់ និង២នាក់រងរបួសស្រាលហេតុការណ៍នេះបានកើតឡើងលើផ្លូវជាតិលេខ០៦ត្រង់ចំណុច ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា អ្នកបង្ករឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍សពាក់ស្លាកលេខ ភ្នំពេញ 3A7975 អ្នកបើកជនមិនស្គាល់អត្តសញ្ញណបានរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ បានបើកទៅបុករថយន្ត ម៉ាកសាំងយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2Z5954បើកដោយឈ្មោះសែមដារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលរង(របួសធ្ងន់)។

អ្នករួមដំណើចំនួន០៤នាក់ ទី១ ឈ្មោះ ញ៉េសុខ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិវាំង ឃុំ តាំងក្រសាំង ស្រុកសន្ទុក(របួសធ្ងន់)។ ទី២ ឈ្មោះ អិតស្រីអូន ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសធ្ងន់)។ ទី៣ឈ្មោះ អ៊ុកសាវឿន ភេទស្រី អាយុ49ឆ្នាំ រស់នៅភូមិជាមួយគ្នា(របួសស្រាល)។ទី៤ ឈ្មោះ ហៀក ដានី ភេទស្រី អាយុ32ឆ្នាំ រស់នៅភូមិជាមួយគ្នា(របូសស្រាល) បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានបញ្ចូន ជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកបារាយណ៌ សន្ទុក និងធ្វើកំណត់ហេតុ ប្រមូល វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បី អោយភាគីសងខាងចូលខ្លួនមកដោះស្រាយគ្នា៕​ប៊ុន រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print