ធ្វេសប្រហែសឬជាអកុសលខ្លាំងណាស់..ក្មេងស្រី២នាក់ចុះលេងទឹកបណ្ដាលឲ្យលង់ស្លាប់ផ្អើលដល់ប្រជាពលរដ្ឋពេញភូមិ

ចែករំលែក៖

ភ្នំពេញ ៖ប្រជាពលរដ្ឋជាច្រើនដែលរស់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណះមានក្មេងស្រី២នាក់ចុះលេងទឹក មិនប្រយ័ត្នក៏បណ្ដាលឲ្យលង់ស្លាប់ទាំង២ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ។
ក្មេងស្រីរងគ្រោះទាំង២នាក់ដែលលង់ទឹកស្លាប់ ទី១មានឈ្មោះ ជឹម ស្រីណូ អាយុ៨ឆ្នាំ មុខរបរជាសិស្ស និងទី២ មានឈ្មោះ សម សុីស្រីណា អាយុ៨ឆ្នាំ មុខរបរជាសិស្ស អ្នកទាំង២មានទីលំនៅក្បែរគ្នា ក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅថ្ងៃកើតហេតុនោះ គឺ ឪពុកម្ដាយក្មេងស្រីរងគ្រោះម្នាក់បានទៅធ្វើការរោងចក្រ និងម្ដាយក្មេងស្រីម្នាក់ទៀតនៅផ្ទះពុំដឹងថាកូនទៅលេងទឹកស្រះនោះទេ ។ ហើយក្នុងអំឡុងពេលកើតហេតុ មានក្មេងប្រុសស្រីប្រហែល៥នាក់ បានទៅលេងទឹកស្រះក្បែរផ្ទះកន្លែងកើតហេតុខាងលើ ។ ហើយនៅពេលនោះ គេឃើញមានអ្នកដេញអោយក្មេងឈប់លេងទឹកផងដែរ ហើយពួកគេក៏បានក្រោកឡើងឈប់លេងទឹកទៅ ។ មួយសន្ទុះក្រោយមក ក៏មានក្មេងប្រុសម្នាក់បានរត់មកផ្ទះហើយប្រាប់បងប្អូននៅក្បែរនោះថា មានអ្នកលក់ទឹកៗ  ភ្លាមនោះក៏បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងឪពុកម្ដាយក្មេងស្រីរងគ្រោះមកដល់កន្លែងកើតហេតុចុះជួយស្រង់ និងបានកាន់ជើងក្មេងស្រីទាំង២នាក់ឡើងលើ លើកលលះៗ ដើរចុះឡើងៗ តែជាអកុសល ក្មេងស្រីទាំង២បានស្លាប់បាត់ទៅហើយ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋាននិងជំនាញខាងកោសល្យវិឆ័យ បានចុះមកដល់កន្លែងកើតហេតុ ហើយបានពិនិត្យសពក្មេងស្រីរងគ្រោះទាំង២ ក៏បានអោយដឹងថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ បន្ទាបមក សមត្ថកិច្ចក៏បានប្រគល់សពក្មេងស្រីទាំង២នាក់ ឲ្យទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print