បុគ្គលិកក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ីឥណទានម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទរំលោភលើទំនុកចិត្តយកទៅស៊ីចាយជាង១១លានរៀល

ចែករំលែក៖

ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ឥណទានម្នាក់ត្រូវបាននាយកក្រុមហ៊ុនចាប់ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចដោយដោយចោទពីបទរំលោភលើទំនុកចិត្ត(ប្រមូលលុយពីអតិធិជនយកទៅស៊ីចាយអស់ជាង១១លានរៀល)។

ការឃាត់ខ្លួនជនសង្ស័យខាងធ្វើឡើងកាលពីម៉ោង១៩និង២៥នាទីល្ងាច ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុផ្ទះជួល សង្កាត់ឃ្មួញ ។

ប៉ូលីសបានប្រាប់ថា ជនសង្ស័យឈ្មោះ សុទ្ធ សុភ័ត្ត្រសុផានុ ហៅយុទ្ធ ភេទប្រុសអាយុ១៩ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ផ្នែកឥណទាន(ប្រចាំសង្កាត់ឃ្មួញខណ្ឌសែនសុខ)ស្នាក់នៅផ្ទះជួលភូមិបឹងសាឡាងសង្កាត់បឹងសាឡាងខណ្ឌទួលគោក។

លោក លី ប៊ុនអ៊ាង ភេទប្រុសអាយុ៣៦ ឆ្នាំមុខរបរនាយក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ស្នាក់នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខបានរាយការណ៍ប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៦ជនសង្ស័យបានមកសុំបំរើការងារនៅក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ផ្នែកឥណទានប្រចាំសង្កាត់ឃ្មួញ(ខណ្ឌសែនសុខ)រហូតដល់ថ្ងៃទី១៥ខែ កក្កដាឆ្នាំ២០១៧ជនសង្ស័យបានប្រើល្បិចដោយបានប្រមូលលុយពីអតិធិជនបានចំនួន១១៤៩១១០០(ដប់មួយលានសែសិបប្រាំបួនម៉ឺនមួយពាន់មួយរយរៀគត់) យកទៅស៊ីចាយសប្បាយហើយបានធ្វើវិក័យបត្តិក្លែងបន្លំមកក្រុមហ៊ុនថាអតិធិជនមិនទាន់អោយទៅវិញ។

គាត់ប្រាប់ទៀតថាលុះដល់ថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០១៧ម៉ោងប្រហែល១៩និង២០នាទីល្ងាចបែករឿងដឹងដល់ក្រុមហ៊ុនថាជនសង្ស័យប្រើល្បិចកិបកេងយកលុយក្រុមហ៊ុនទៅស៊ីចាយសម្បាយហើយទើបនាយកក្រុមហ៊ុនក៍ចាប់ឃាត់ខ្លួនជនខាងលើយកមកប្រគល់អោយសមត្ថកិច្ចសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំបញ្ជូនទៅតុលាការពេលក្រោយ ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print