ភ្នំពេញ ៖ ប្រជាពលរដ្ឋបាននាំគ្នាដេញចាប់ចោរម្នាក់ ដោយទប់កំហឹងមិនបានក៏ព្រួតគ្នាវាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់ពីស្ត្រីម្នាក់នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងមិត្តភាព ខណ្ឌ៧មករា ។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ៕ ស រស្មី
