ភ្នំពេញ ៖ រដ្ឋាភិបាលចិនបាន តាមដានដោយយកចិត្តទុកដាក់ អំពីសភាពការណ៍នៅប្រទេស កម្ពុជាទាក់ទងនឹងការចាប់ខ្លួន មេដឹកនាំបក្សប្រឆាំងហើយ បានគាំទ្រចំណាត់ការរបស់ រដ្ឋាភិបាលកម្ពុជា ។
លោក វ៉ាង ជេរុយ (Wang Jairui) អនុប្រធានប្រឹក្សា នយោបាយប្រជាជនចិនបាន បញ្ជាក់ក្នុងជំនួបជាមួយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅ វិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ៨ ខែកញ្ញា នេះ ។
បើតាមលោកកៅ គឹមហួន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា៖ នៅក្នុង ជំនួបនេះលោក វ៉ាង ជេរុយ បានជំរាបជូនសម្តេចថា លោក បានដឹកនាំគណៈប្រតិភូ សភាក្រុមប្រឹក្សា នយោបាយ ប្រជាជនចិនមកទស្សនកិច្ច នៅកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងថែមទៀតរវាងចិន និងកម្ពុជាក្នុងក្របខ័ណ្ឌទ្វេភាគី។
លោក វ៉ាង បានជំរាបជូន សម្តេចថា៖ រដ្ឋាភិបាលចិនបាន តាមដានព្រឹត្តិការណ៍ នយោបាយនៅប្រទេស កម្ពុជាហើយរដ្ឋាភិបាលចិនក៏ មានគោលនយោបាយ ច្បាស់លាស់ដែរ អំពីចំណាត់ ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាតុលាការពាក់ព័ន្ធនឹង ការចាប់ខ្លួនប្រធានគណបក្សប្រឆាំងលោក កឹម សុខា ។ លោកថានៅប្រទេសចិន អំពើ ក្បត់ជាតិជាអំពើធ្ងន់ធ្ងរ ដែល តម្រូវឱ្យមានចាត់វិធានការ ភ្លាមៗដើម្បីកុំឱ្យប៉ះពាល់ដល់ សភាពការណ៍ក្នុងប្រទេស។
លោក វ៉ាង ជេរុយ ក៏បានជំរាប ជូនសម្តេចផងដែរអំពីសភាពការណ៍នយោបាយ រវាងប្រទេសចិន ជាមួយឥណ្ឌា ចិនជាមួយវៀតណាម ជាមួយ ហ្វីលីពីន និង សភាពការណ៍ នៅឧបទ្វីបកូរ៉េ ដោយលោក បានបញ្ជាក់ថា៖ ទំនាក់ទំនង ជាមួយប្រទេសទាំងអស់នោះ មានភាពល្អជាងមុនពិសេស ជាមួយឥណ្ឌាក្រោយនាយករដ្ឋមន្ត្រីឥណ្ឌាបានធ្វើ ទស្សនកិច្ចនៅប្រទេសចិន ដែលបានបើកទំព័រថ្មី មួយទៀតនៃទំនាក់ទំនងចិន ឥណ្ឌា នៅក្នុងនេះ លោក វ៉ាង បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពី លោក ស៊ី ជិន ពីង ប្រធានាធិបតីចិននិង លោក លី ខឹ ឈាំ ង នាយករដ្ឋមន្ត្រីជូន ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ។
លោក វ៉ាង បានប្រសាសន៍ថា៖ បច្ចុប្បន្នទំនាក់ទំនងនៃ ប្រទេសទាំងពីរបានឈាន ដល់ក្របខណ្ឌយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយបានធ្វើឲ្យ មានការរីកចំរើនយ៉ាងខ្លាំង សម្រាប់ទំនាក់ទំនងយើងទាំងពីរ ។ នៅក្នុងជំនួបនេះ លោក វ៉ាង ក៏បានជំរាបជូន ដែរ ថា នៅពេលខាងមុខនេះ ប្រទេសចិន នឹងមានជួបប្រជុំ សភាជាតិលើកទី១៩ ដែល គ្រោងធ្វើនៅខែតុលា ខាងមុខនេះ ក្នុងនោះក៏នឹង មាន ការបោះឆ្នោតជ្រើសរើស មេដឹកនាំចិន ។ លោក វ៉ាង បាន បញ្ជាក់ថា៖ លោករំពឹងថា លោក ស៊ី ជិន ពីង នឹងបន្ត ធ្វើជាអគ្គលេខាបក្សកុម្មុយនិស្ត ចិន ។
លើសពីនេះ លោក បាន បញ្ជាក់ថា៖ ទំនាក់ទំនងកម្ពុជា ចិន ត្រូវបានចាត់ទុកថាដូចជា បងប្អូនទំនាក់ទំនងរវាង ប្រទេសទាំងពីរ ដូចជាមហា គ្រួសារហើយប្រទេសទាំងពីរ មិនអាចមានអ្នកណា បំបែកបំបាក់បាននោះទេ ។
នៅក្នុងជំនួបនេះដែរសម្តេចតេ ជោនាយករដ្ឋមន្ត្រីបាន បង្ហាញ ការស្វាគមន៍ និងអរគុណលោក ដែលបានជម្រាបជូន សម្តេចនូវសភាពការណ៍រវាង ទំនាក់ទំនងចិន , ឥណ្ឌា , វៀតណាម , ហ្វីលីពីនក៏ដូចជា ស្ថានភាពនៅឧបទ្វីបកូរ៉េ ។ សម្តេចតេជោបាន មានប្រសាសន៍ដែរថា៖ ភាព ជោគជ័យរបស់កម្ពុជាក៏ជាភាព ជោគជ័យរបស់ប្រទេសចិន ផងដែរ ។
លោកWang Jiarui បាន ជម្រាបជូនសម្តេចដែរថា៖ប្រទេសចិនបានរៀបចំ រួចជាស្រេចចំពោះដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោ នៅសប្តាហ៍ក្រោយដោយ សម្តេចនឹងអញ្ជើញចូលរួមការ តាំងពិព័រណ៍ចិន – អាស៊ាននិង កិច្ចប្រជុំកំពូលវិនិយោគ ពាណិជ្ជកម្មចិន – អាស៊ាននៅ ទីក្រុងណាននីងប្រទេសចិន។
សម្តេចក៏បានជូនពរតាមរយៈ លោក Wang Jiarui ដល់ ប្រធានាធិបតី ចិន លោក ហ្ស៊ី ជិន ពីង ឲ្យទទួលបានការគាំទ្រ នៅក្នុងក្របខណ្ឌជា អគ្គលេខាធិការគណបក្ស កុម្មុយនិស្តចិន នាការ បោះឆ្នោតនាពេលខាងមុខ ។
លោក វ៉ាង ជេ រុយ បានជំរាប ជូនសម្តេចតេជោថា៖ លោក បានដឹកនាំគណៈប្រតិភូសភា ក្រុមប្រឹក្សានយោបាយ ប្រជាជនចិនមកទស្សនកិច្ច នៅកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងថែមទៀតរវាងចិន និងកម្ពុជាក្នុងក្របខណ្ឌទ្វេភាគី។
នៅក្នុងនេះលោក វ៉ាង បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពី លោកស៊ី ជិន ពីង ប្រធានាធិបតី ចិន និង លោក លី ខឹ ឈាំ ង នាយករដ្ឋមន្ត្រី ជូន ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ។ លោក វ៉ាង បានប្រសាសន៍ថា៖ បច្ចុប្បន្ន ទំនាក់ទំនងនៃប្រទេសទាំងពីរ បានឈានដល់ក្របខណ្ឌ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានធ្វើឲ្យមានការរីកចំរើន យ៉ាងខ្លាំងសំរាប់ទំនាក់ទំនង យើងទាំងពីរ ។ នៅក្នុងជំនួប នេះលោក វ៉ាង ក៏បានជំរាបជូន ដែរថា៖ នៅពេលខាងមុខនេះ ប្រទេសចិន នឹងមានជួបប្រជុំ សភាជាតិលើកទី១៩ ដែល គ្រោធ្វើនៅខែតុលា ខាងមុខនេះហើយដែលក្នុង នោះក៏នឹងមានការបោះឆ្នោត ជ្រើសរើសមេដឹកនាំចិន ។ លោក វ៉ាង បានបញ្ជាក់ថា៖ លោក រំពឹងថា លោក ស៊ី ជិន ពីងនឹងបន្តធ្វើជាអគ្គលេខាបក្ស កុម្មុយនិស្តចិន ។
លោក វ៉ាង បានជំរាបជូន សម្តេចផងដែរអំពីសភាពការណ៍នយោបាយ រវាងប្រទេសចិនជាមួយ ឥណ្ឌា ចិនជាមួយ វៀតណាម ជាមួយ ហ្វីលីពីន និង សភាពការណ៍ នៅ ឧបទ្វីបកូរ៉េ ដោយលោក បញ្ជាក់ថា ទំនាក់ទំនងជាមួយ ប្រទេសទាំងអស់នោះ មាន ភាពល្អជាងមុន ពិសេស ជាមួយ ឥណ្ឌាក្រោយនាយករដ្ឋមន្ត្រីឥណ្ឌាបានធ្វើ ទស្សនកិច្ចនៅប្រទេសចិន ដែលបានបើកទំព័រ ថ្មី មួយទៀតនៃទំនាក់ទំនង ចិន ឥណ្ឌា ៕
