ភ្នំពេញ ៖ នៅវេលាម៉ោង១៥និង៣០នាទី រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យនគរបាលគ្រប់គ្រងជនបរទេស និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ឆែកឆេរចំនួន ២គោលដៅ។
សមត្ថកិច្ចបានអោយដឹងថា៖ គោលដៅទី១-នៅចំណុចទីតាំងផ្ទះលេខ២០ ផ្លូវលេខ៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ និងគោលដៅទី២-នៅផ្ទះលេខ២២ ផ្លូវលេខ២អា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រធាននាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសិលាបានឲ្យដឹងថា៖ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ៨នាក់ ដែលគ្មានលិខិតឆ្លងដែន និងចាប់យកវត្ថុតាង កំព្យួទ័រចំនួន
១១គ្រឿង។
លោកឧត្តមសេនីយ៍ឯកបន្តថា ៖ជនជាតិចិនខាងលើ ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ល្បែងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណិត (Geme online)។
សមត្ថកិច្ចបន្តថា៖ បច្ចុប្បន្នជនសង្ស័យជាជនជាតិចិនរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងត្រួតពិនិត្យឯកសារបន្តតាមនីតិវិធី ៕
ដោយ៖ សហការី