កោះកុង ៖ សេចក្ដីរាយការណ៍បានអោយដឹងថា នៅល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ណូយវាន់ណេត តារាចំរៀងល្បីប្រចាំទសវត្សរ៍៩០ ជួបគ្រោះថ្នាក់ចរាចរណ៍នៅម្តុំគីឡូម៉ែត្រលេខ១៥១ជិត ស្រែអំបិល លើផ្លូវជាតិលេខ៤ ។
ករណីនេះបង្កឡើងរវាងរថយន្តរបស់លោកបុកជាមួយម៉ូតូធំ
បណ្តាលភាគីម៉ូតូស្លាប់ស្ត្រីម្នាក់ និងអ្នកបើករងរបួសធ្ងន់ ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចអោយដឹងដែរថា លោកណយ វ៉ាន់ណេតក៍ទទួលរងរបួសធ្ងន់ដែរ សមត្ថកិច្ចចម្រុះកំពុងអន្តរាគមន៍នាំអ្នករបួសយកទៅសង្គ្រោះ។ភ្លាមៗសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះភាគីខាងម៉ូតូនៅឡើយ៕ ស សម
...