មហាអំណាចទីមួយ អាមេរិក ដែលគេស្គល់ថា ជាមហាអំណាច ជាបិតាប្រជាធិបតេយ្យ និងសន្តិភាពពិភពលោក ។ ផ្ទុយទៅវិញអាមេរិកបាននឹងកំពុងបំផ្លាញ ពិភពលោក ក្នុងនោះមានប្រទេសជាច្រើន ដែលអាមេរិក មិនអាចអូសទាញ ឲ្យនៅក្រោម ការបង្គាប់បញ្ជាបាន ក្នុងនោះមានរុស្ស៊ីជាដើម។ អាមេរិកជាប្រទេសដែលមានគំនុំជាប់ក្នុងខ្លួនជានិច្ច ហើយចេះតែយកហេតុផលនេះ ហេតុផលនោះមកបិទបាំង នូវគំនុំការឈ្លានពាន ទៅលើដែនអធិបតេយ្យរបស់ប្រទេសផ្សេងទៀត ដោយយកហេតុផលប្រជាធិបតេយ្យ និងសិទ្ធមនុស្សជាលេះ។
ពាក់ព័ន្ធនិងទំនាក់ទំនងរវាង មហាអំណាចអាមេរិក-រុស្ស៊ី ពេលនេះកំពុងតែប្រឈមនិងវិបត្តិការទូតជាទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីសង្គ្រាម ត្រជាក់បានបញ្ជាក់។ ជាក់ស្តែង កាលពីថ្ងៃទី២ខែកញ្ញា ក្រសួងការបរទេសអាមេរិកបានស្នើដល់ភាគីរុស្ស៊ីឲ្យបិទស្ថានកុងស៊ុលនៅទីក្រុង San Francisco វ៉ាស៊ីនតោននិងញ៉ូវយ៉ក។ សកម្មភាពខាងលើត្រូវបានអាមេរិក អះអាងថា ដើម្បីធ្វើឲ្យមានតុល្យភាព។សកម្មភាពខាងលើរបស់អាមេរិកគឺ ជាការសងសឹកទៅលើរុស្ស៊ី ដែលបានបណ្តេញ មន្ត្រីការទូតអាមេរិកដល់ទៅ៤៥៥នាក់ចេញពីទឹកដីរុស្ស៊ី ដើម្បីធ្វើឲ្យមានភាពស្មើគ្នារវាងមន្ត្រីការទូតអាមេរិកនៅរុស្ស៊ី នៅក្នុងទឹកដីអាមេរិក។
សកម្មភាពខាងលើរបស់អាមេរិកគឺជាការឆ្លើយតបទៅនឹងការកាត់បន្ថយបុគ្គលិក មន្ត្រីស្ថានទូតអាមេរិក ប្រចាំនៅរុស្ស៊ី រហូតដល់ទៅ៤៥៥នាក់ ទុកឲ្យមានបុគ្គលិកតែ៧៥៥នាក់ និងបិទទីតាំងអគារការបរទេសអាមេរិកចំនួន២នៅទីក្រុងមូស្គូផងដែរ។
ការសងសឹកគ្នាទៅវិញទៅមក របស់មហាអំណាចទាំងពីរខាងលើក៏ដោយសារតែអាមេរិក ជាអ្នកផ្តើមចេញមុនគេ ។ ក្រោយពេលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានរឹបអូស អគារ២ខ្នង របស់រុស្ស៊ីនៅអាមេរិក និងបណ្តេញមន្ត្រីការបរទេសរុស្ស៊ី៣៥រូបចេញពីទឹកដីអាមេរិក។
ស្ថានភាពនៅមីយ៉ានម៉ា
វិវាទ រវាងរដ្ឋាភិបាល មីយ៉ានម៉ានិងជនជាតិដើមភាគតិច កាន់សាសនាអិស្លាម រ៉ូហ៊ីនយ៉ា និងក្រុមជនជាតិផ្សេងទៀតកើតមានតាំងពីយូរណាស់មកហើយ ប៉ុន្តែមិនមានការប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំ ពលរដ្ឋភៀសខ្លួន រាប់ពាន់នាក់ដូចជាពេលនេះឡើយ។ ការដែលមីយ៉ានម៉ា ងាកទៅរក អាមេរិក ធ្វើឲ្យប្រទេសនេះ ធ្លាក់ចូលក្នុងអន្លង់សង្គ្រាមស៊ីវិល ជាមួយក្រុមជនជាតិភាគតិច ដែលកាន់តែខកចិត្ត ទៅលើរដ្ឋាភិបាល ប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស ដើរតាមអាមេរិក។ ផ្ទុយទៅវិញបានរំលោភបំពានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងខ្លាំង នៅក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ានម៉ា។
ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ សង្គ្រាមវាយប្រហារ រវាងទាហានរដ្ឋាភិបាលមីយ៉ានម៉ា និង ក្រុមខ្មាន់កាំភ្លើង Arakan rohingya (ARSA រយៈពេល៧ថ្ងៃកន្លងមកបានធ្វើឲ្យមនុស្ស ជាង ៤០០នាក់ស្លាប់និង ពលរដ្ឋ រ៉ូហ៊ីនយ៉ាជាង ៦មឺននាក់ត្រូវ ភៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់ប្រទេសបង់ក្លាដេស។ នេះជាអំពើហឹង្សាសម្លាប់មនុស្សបំផ្លាញ ទ្រព្យសម្បត្តិ និងបង្ករឲ្យមានវិបត្តិជនភៀសខ្លួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីមីយ៉ានម៉ា ងាកចេញពីចិនទៅរកអាមេរិកវិញ។
ការលើកឡើងថាអាមេរិកជាអ្នកបំផ្លាញ សុខសន្តិភាព ស្ថេរភាពរបស់ប្រទេសដទៃ មិនមែនចេះតែនិយាយនោះឡើយ សូម្បីតែពលរដ្ឋ អាមេរិកផ្ទាល់ ក៏យល់ឃើញថា ប្រធានាធិបតីអាមេរិក កំពុងតែបំផ្លាញទឹកដីអាមេរិកដូចគ្នា។ ការដឹកនាំរបស់អាមេរិកគឺមិនបានបំពេញទៅតាមឆន្ទះរបស់ពលរដ្ឋនោះឡើយ។
ជាក់ស្តែងនៅក្នុងការស្ទង់មតិរបស់ Fox News បានប្រកាសកាលពីចុងខែសីហា បង្ហាញឲ្យឃើញថា ពល ពលរដ្ឋអាមេរិកដល់ទៅ៥៦ភាគរយ យល់ឃើញថា ប្រធានាធិបតីដូណាល់ត្រាំកំពុងតែ «ហែកអាមេរិកឲ្យខ្ទេច » ជាជាង ផ្សះផ្សាជាតិសាសន៍។ ក្នុងពេលនោះដែរពលរដ្ឋអាមេរិកតែ៣៣ភាគរយប៉ុណ្ណោះយល់ឃើញថា លោកត្រាំកំពុងតែ អូសទាញអាមេរិក ឲ្យរួបរួមគ្នា។
*អាមេរិកកាត់បន្ថយការផ្ទាល់ទិដ្ឋាការដល់៤ប្រទេសដែល មិនព្រមទទួលពលរដ្ឋដែលអាមេរិកបណ្តេញចេញ ក្នុងនោះមាន ប្រទេសកម្ពុជា ,Eritrea , Guinea , Sierra Leone ។
ក្រសួងសន្តិសុខជាតិអាមេរិក បានបញ្ជាក់ថា៖ ប្រទេសចិន គុយបា វៀតណាម ឡាវ អីរ៉ង ហ្គីនៀ កុម្ពុជា អេរីទ្រា មីយ៉ានម៉ា ម៉ារ៉ុក ហុងកុង និងសូដង់ខាងត្បូង គឺជាប្រទេស ដែលមិនព្រមទទួលពលរដ្ឋ របស់ខ្លួនដែលត្រូវបណ្តេញចេញពីអាមេរិក។ ក្នុងចំណោមប្រទេសទាំងនោះ មាន៤ប្រទេស ដែលអាមេរិក អាចនិងអនុវត្តការកាត់បន្ថយ ការផ្តល់ទិដ្ឋាការទៅកាន់អាមេរិក៕
ដោយ៖ មែវ សាធី