ទំនាក់ទំនងរវាងកូរ៉េខាងជើងនិង បណ្តាប្រទេស នៅទ្វីបអាហ្វ្រិកមានប្រវត្តិតាំងពីជាង៥០ឆ្នាំកន្លងមក ហើយនៅតែបន្តរក្សាបានយ៉ាងល្អ បើទោះបីកូរ៉េខាងជើង រងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក្តី។
នៅតំបន់ភាគខាងត្បូងទ្វីបអាហ្រិ្វក មានចម្ងាយពីទីក្រុងព្យុងយ៉ាងជាង១៣ពាន់គីឡូម៉ែត្រ ហើយការ៉េខាងជើងបានសាងសង់តំបន់ឧស្សាហកម្មយ៉ាងប្រណិតនៅទីនោះ។ ជាច្រើនឆ្នាំកន្លងមក កូរ៉េខាងជើងបានចាត់ទុកទ្វីបអាហ្វ្រិក ជាប្រភពផ្តល់ប្រាក់យ៉ាងសំខាន់ ដល់កូរ៉េខាងជើង តាមរយះការដេញថ្លៃសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនិងលក់អាវុធទៅកាន់ទ្វីបអាហ្វ្រិក។បើទោះបីចិនជាដៃគូរពាណិជ្ជកម្មធំរបស់កូរ៉េខាងជើងប៉ុន្តែប្រភពចំណូលពីទ្វីបអាហ្វ្រិកដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការ អភិវឌ្ឍន៍កម្មវិធីបរមាណូរបស់ប្រទេសនេះ។
កាលពីសប្តាហ៍កន្លងមក រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានប្រមាណថា បើប្រទេសណាមួយមានសកម្មភាព រកសុីឬមានទំនាក់ទំនងយោធាជាមួយកូរ៉េខាងជើង និងត្រូវរងទណ្ឌកម្ម ។ អាមេរិកក៏បានស្នើឲ្យប្រទេសទាំងអស់កាត់ផ្តាច់ទំនាក់ទំនង សេដ្ឋកិច្ចជាមួយទីក្រុងព្យុងយ៉ាង។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់ ប្រទេស Namibia បានចាត់ទុកកូរ៉េខាងជើង គឺជាប្រទេសមួយផ្សេងជាសម្ព័ន្ធមិត្តយូរឆ្នាំ និងជាដៃគូរអភិវឌ្ឍន៍ដែលគួរឲ្យទុកចិត្តបំផុត ។ ចាប់តាំងពីឆ្នាំ១៩៦០ កូរ៉េខាងជើង បានជួយដល់ទ្វីបអាហ្វ្រិក ក្នុងការប្រឆាំងនិងអាណានិគមអឺរ៉ុប ។ទំនាក់ទំនងនយោបាយរវាងកូរ៉េខាងជើងនិងអាហ្រិ្វកបានក្លាយទៅជាងទំនាក់ទំនង សេដ្ឋកិច្ចយ៉ាងជិតស្និតបំផុត។
លោក Frans Kapofi រដ្ឋមន្ត្រីការពារជាតិ Namibia បានបញ្ជាក់ថា«យើងបានពឹងផ្អែកកូរ៉េខាងជើង ដើម្បីអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ »។
តាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថានៅក្នុងឆ្នាំនេះ កូរ៉េខាងជើងបានបញ្ជូនសម្ភារៈ អេឡិចត្រូនិចទៅកាន់ Eritrea ,បញ្ជូនអាវុធស្វ័យប្រវត្តិទៅកាន់កុងហ្គោ បញ្ជូនអាវុធសម្រាប់ហ្វឹកហាត់ទៅកាន់Angola និង Uganda។ តាមរបាយការណ៍ កូរ៉េខាងជើង បានលក់អាវុធ គ្រប់ប្រភេទទៅកាន់ អាហ្វ្រិក ទាំងបរិមាណនិងប្រភេទអាវុធជាច្រើន។
លោកYoweri ប្រធានាធិបតី Uganda បានបញ្ជាក់ថា លោកបានស្គាល់ រាប់អាន អតីតៈមេដឹកនាំកូរ៉េខាងជើង គីមអីលស៊ុង ហើយតែងតែទស្សនកិច្ចទៅកាន់ទីនោះជាញឹកញាប់។ ចំណែកប្រធានាធិបតី Zimbabwe លោក Robert Mugabe ធ្លាប់បានផ្ញើ សត្វរម៉ាស់ ២ក្បាលធ្វើជាកាដូរឲ្យមេដឹកនាំកូរ៉េខាងជើងកាលពីឆ្នាំ១៩៨០ ។ សត្វរមាស់នោះក៏បានងាប់ ដោយសារតែអាកាសធាតុនិងការដឹកជញ្ជូនផ្លូវឆ្ងាយ។ នៅក្នុងប្រទេស Mozambique ក្នុងទីក្រុង Mapoti មានមហាវិថីមួយដាក់ឈ្មោះគីមអ៊ីលស៊ុង អតីតៈមេដឹកនាំកូរ៉េខាងជើង។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសនៅអាហ្វ្រិក បន្តរក្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង បើទោះបីអាមេរិកជាអ្នកផ្តល់ជំនួយច្រើនបំផុតដល់ទ្វីបអាហ្វ្រិកក្តី។
លោក Andrea Berge អ្នកឯកទេសស្តីពីកូរ៉េខាងជើង នៅមជ្ឈមណ្ឌុល Middlebury បានបញ្ជាក់ថា «ទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាង និងប្រទេសទ្វីបអាហ្វ្រិកបានបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើង នៅមានប្រទេសជាមិត្តយ៉ាងច្រើន មិនស្ថិតនៅឯកកោនៅឡើយ ។ ទំនាក់ទំនងនោះគឺជាប្រភពផ្តល់ប្រាក់ យ៉ាងសំខាន់សម្រាប់កូរ៉េខាងជើង តាមរយៈក្រុមហ៊ុនរបស់កូរ៉េខាងជើងនៅទីនោះ»។
តាមសារព័ត៌មាន Washington Post បានផ្សាយថា រដ្ឋាភិបាល Namibia បានចំណាយប្រាក់ដល់ទៅ១០០លានដុល្លារ សម្រាប់គម្រោង របស់កូរ៉េខាងជើងដល់ឆ្នាំ២០២០។ បើទោះបីប្រាក់ទាំងនោះមានចំនួនតិចប្រៀបធៀបនិងទំនិញនាំទៅកាន់ចិនដែលមានទឹកប្រាក់ដល់
ទៅ៣ពាន់លានដុល្លារ អាមេរិក។
ក្រៅពីសាងសង់ប្រទេស Mamibia ក៏បានរកសុីជាមួយក្រុមហ៊ុនកូរ៉េខាងជើង មានឈ្មោះថា Mansudae ដែលជារោងចក្រផលិតគ្រាប់ ។ ក្រុមហ៊ុនខាងលើគឺជាក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងជើងនៅក្រៅប្រទេស។
បើទោះបី មានទំនាក់ទំនងសេដ្ឋកចិ្ចល្អ តែបើពឹងផ្អែកក្នុងវិស័យខាងលើតែមួយគត់ ទីក្រុងព្យុងយ៉ាងមិនអាចផលិត អាវុធបមរណូនិងមីស៊ីល បានឡើយដែលត្រូវចំណាយប្រាក់ រាប់រយពាន់លានដុល្លារ ។ ទាំងនោះហើយ បានអ្នកឯកទេសបញ្ជាក់ថាកូរ៉េខាងជើង នៅមានធនធានធម្មជាតិជាច្រើនទៀតជាប្រភពចំណូលដ៏សំខាន់បំផុត។
សារព័ត៌មាន The Guardian បានដកស្រង់សម្តីអ្នកឯកទេសវិភាគរបស់កូរ៉េខាងត្បូងមកបញ្ជាក់ថា នៅក្រោមភ្នំរបស់កូរ៉េខាងជើងមានប្រភពរ៉ែធម្មជាតិជាច្រើនក្នុងនោះមានរ៉ែមាសជាដើម។ ធនធានរ៉ែរបស់កូរ៉េខាងជើងឈរលំដាប់ទី២លើពិភពលោកបន្ទាប់ពីចិន។ ក្រៅពីនេះនេះមានរ៉ែ vonfram ឈរលំដាប់ទី៦លើពិភពលោក។ កូរ៉េខាងជើងមានធនធានរ៉ែដែលមានតម្លៃច្រើនជាងគេបំផុត។
គេហទំព័រ The Asahi Shimbun បានផ្សាយថា កូរ៉េខាងជើង អាចសាកល្បង គ្រាប់បែកបរមាណូជាលើកទី៦នៅពេលខាងមុខ។ បច្ចុប្បន្នកូរ៉េខាងជើងមាន សកម្មភាពនៅទីតាំងសាកល្បងបរមាណូបង្កការមន្ទិលសង្ស័យថាប្រទេសនេះកំពុងតែងត្រៀមសាកល្បងបរមាណូ។
កូរ៉េខាងជើងមិនបានប្រកាសពីតម្លៃនៃធនធានធម្មជាតិដែលខ្លួនមាននោះឡើយ ប៉ុន្តែក្រុមហ៊ុនកូរ៉េខាងត្បូង Korea Resources កាលពីឆ្នាំ២០១២ បានប៉ាន់ប្រមាណថាធនធានធម្មជាតិរបស់កូរ៉េខាងជើងមានតម្លៃប្រមាណ៦០០០ពាន់លានដុល្លារ។ ក្នុងពេលនេះដែរមជ្ឈមណ្ឌលស្រាវជ្រាវពីធនធានធម្មជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា ធនធានរ៉ែនៅកូរ៉េខាងជើង មានតម្លៃដល់ទៅ ១០.០០០ពាន់លាន ដុល្លារ គឺច្រើនជាងកូរ៉េខាងត្បូងដល់ទៅ២០ដង។
ក្រៅពីឃ្លាំងទ្រព្យធម្មជាតិដ៏ច្រើនមហាសាលនោះ កូរ៉េខាងជើងនៅមានសកម្ម ភាពគេចពីការដាក់ទណ្ឌកម្មរបស់អាមេរិក និងសហគមន៍អន្តរជាតិ ដូចជាការលក់អាវុធ បញ្ជូនពលករទៅក្រៅប្រទេសរហូតដល់ការបើកភោជនីយដ្ឋាននៅក្រៅប្រទេសជាដើម។ តាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវពីយុទ្ធសាស្ត្រការពារជាតិ «C4ADS»បានឲ្យដឹងថា កាលពីឆ្នាំ២០១៦ អេហ្សុីបចាប់បាននាវាដឹកទំនិញកូរ៉េខាងជើងឆ្លងកាត់ព្រែក Suez។ នៅពេលត្រួតពិនិត្យគេបានរកឃើញ គ្រាប់ប្រឆាំងរថក្រោះរហូតដល់៣០ពាន់គ្រាប់ប្រភេទ RPG -7 និងអាវុធជាច្រើនផ្សេងទៀត។
ក្រៅពីនេះ កូរ៉េខាងជើងនៅមានក្រុមហ៊ុនឯកជនជាច្រើនដែលបានជួយដល់ កូរ៉េខាងជើង ក្នុងនោះមានក្រុមហ៊ុនចិន មានក្រុមហ៊ុនដឹកជញ្ជូន និងធនាគារជា ដើម ដែលបានជួយឲ្យប្រទេសនេះគេចពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ៕
ដោយ៖ មែវ សាធី