ឈ្មួញដឹកឈើលោតឆ័ត្រត្រូវអស់ល័ក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចចម្រុះស្រុកប្រាសាទបាគង

ចែករំលែក៖

ខេត្តសៀមរាប៖ ឈ្មួញឈើម្នាក់ ដែលតែងតែធ្វើសកម្មភាពដឹកបទល្មើសឈើបានយ៉ាងគគ្រឹកគគ្រែង ចូលពេញខេត្តសៀមរាប ឥឡូវអស់ល័ក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចចម្រុះស្រុកប្រាសាទបាគង នៅព្រឹកម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០១៧នេះ។

តាមប្រភពព័ត៍មានពីឈ្មួញដឹកឈើបានបង្ហើបឲ្យដឹងថា ៖នាយសង្កាត់រដ្ឋបាលព្រៃឈើភ្នែកទីទុយ រកស៊ីពេលយប់ ម្នាក់តែងតែមានការបើកភ្លើងខៀវ ឲ្យឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃ ជាថ្នូនឹងការមិនបង្រ្កាប។ ប៉ុន្តែថ្ងៃនេះអស់ល័ក្ខណ៍ជាប់អន្ទាក់មន្រ្តីអាវុធហត្ថនិងមន្រ្តីនគរបាល ស្រុកប្រាសាទបាគង ស្ទាក់ចាប់បានរថយន្ដដឹកឈើខណៈឈ្មួញអាជីពម្នាក់នេះកំពុងដឹកឈើតាមរថយន្ដ មួយគ្រឿង ម៉ាកកាមម៉ារីសេរី៩៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J.8926 តាមការបញ្ជាផ្ទាល់ពីលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋព្រៃឈើខេត្តសៀមរាប ។

ចំណែកវត្ថុតាងជាឈើនិងរថយន្ដ ត្រូវបានលោកម៉ុង ប៊ុនលីម ចុះមកយកទៅរក្សាទុកនៅផ្នែកដ្នបាលព្រៃឈើ ព្រះដាក់ ដើម្បីធ្វើការពិន័យអន្តរការតាមផ្លូវច្បាប់ក្នុងនោះ  ប្រជាពលរដ្ឋបានធ្វើការកោតសរសើរពីស្មារតីទទួលខុសត្រូវខ្ពស់ របស់លោកម៉ុង ប៊ុនលីម ចំពោះការបង្រ្កាបបទល្មើសព្រៃឈើជាបន្តបន្ទាប់នឹងច្រើនករណីនៅក្នុងខេត្តសៀមរាប៕

...

ដោយ៖ ប៊ុនរិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print