មន្រ្តីជំនាញសហការគ្នាចុះប្រមូលកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នគរបាលជំនាញគ្រាប់រំសេវសហការជាមួយមន្រ្តីអង្កការ ហេឡូត្រាស់ ចុះប្រមូលកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់នៅសម័យកាលសង្រ្គៀម នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ៥ ឃុំកំពង់លួង និងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្របានឲ្យដឹងថា លទ្ធផល៖ ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងធ្វើការប្រមូលបានកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០៣គ្រាប់នៅកន្លែងផ្សេងៗគ្នាទាំង ២គោលដៅខាងលើ។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបន្តថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់នៅសម័យកាលសង្រ្គៀម ដែលកម្លាំងប្រមូលបាននេះមានចំនួន ០៣ប្រភេទ គឺប្រភេទ ១០០មីលីម៉ែត្រចំនួន ០១គ្រាប់ ប្រភេទ បេ៤០ចំនួន ០១គ្រាប់ និងប្រភេទ តេឡង់ចំនួន ០១គ្រាប់ គ្រាប់ទាំងអស់មានគុណភាពចាស់អាចនឹងត្រូវជំនាញបំផ្លាញចោល។

លោក អធិការនគរបាលស្រុកក្រគរបន្តទៀតថា វត្ថុតាងកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់ យើងបានប្រគល់ឲ្យអ្នកជំនាញមន្រ្តីអង្កការ(ហេឡូត្រាស់) ដើម្បីចាត់ចែងតាមនីតិវិធីបច្ចេកទេសរបស់ខ្លួន៕

បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print