ភ្នំពេញ ៖ ការពិត ជាមោទនភាពមួយដ៏មានសារសំខាន់សម្រាប់សាលាប៊ែលធី ដែលមានសិស្សសាលាទទួល បានជើងឯកលេខ១ និងលេខ២ជាប់ៗគ្នា រយៈពេល៣ឆ្នាំ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិទូទាំងប្រទេស ។
សិស្សពូកែទាំងនេះ រួមមានឈ្មោះដូចខាងក្រោម ៖
១-ឆ្នាំ២០១៧នេះ សិស្សឈ្មោះ ស គីមស៊ា ភេទប្រុស បានប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស រួមនឹងសិស្សប៊ែលធី ចំនួន ២៥នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ១០១,៤១៣នាក់)។
២-ឆ្នាំ២០១៦ សិស្សឈ្មោះ កាំង ស៊ីញលី ភេទប្រុស បានប្រឡងជាប់និទ្ទេស A លេខ១ ទូទាំងប្រទេស រួមនឹងសិស្សប៊ែលធី ចំនួន ១៩នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ៨៩,៦៦១នាក់)។
៣-ឆ្នាំ២០១៥ សិស្សឈ្មោះ សេង ហ្គិចលី ភេទស្រី បានប្រឡងជាប់និទ្ទេស A លេខ២ ទូទាំងប្រទេស រួមនឹងសិស្សប៊ែលធី ចំនួន ០៥នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ៩៣,៤៥៦នាក់) ៕ ស រស្មី