ខេត្តស្វាយរៀង ៖ កំលាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនស្ត្រីសង្ស័យបន្ទាប់ពីបានធ្វើសកម្មភាពប្រើហឹង្សាយកដំបងឫស្សីវាយទៅលើប្ដី បណ្ដាលអោយស្លាប់ ហើយរត់គេចខ្លួន កាល ពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ។
យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយជ្រំបានអោយដឹងថាប្ដីដែលស្លាប់មានឈ្មោះប៉ែន ឡា អាយុ៥០ឆ្នាំមុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើដោយរងរបួវចំកញ្ចឹងខាងក្រោយធ្ងន់ធ្ងនរស្លាប់និងកន្លែង។ ចំណែកស្រ្តីសង្ស័យជាប្រពន្ធមាន នួន នៅ ភេទស្រី អាយុ៥០ឆ្នាំមុខរបរកសិករមានទីលំនៅជាមួយគ្នា។
ប្រភពបន្តថាក្រោយពីទទួលព័ត៏មានពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចកងរាជអាវុធហត្ថដឹកនាំដោយលោកអនុសេនីយ៍ឯក កែ ធីមេបញ្ជាកាកងរាជអាវុធហត្ថស្រុកស្វាយជ្រំបានចុះទៅធ្វើការឃាត់ខ្លួនករណីហឹង្សាដោយ ចេតនាកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៩ខែកញាឆ្នាំ២០១៧នៅចំណុច ភូមិមហាសួន ឃំុស្វាយយា ស្រុកស្វាយជ្រំ ដោយជនសង្ស័យជាប្រព័ន្ធបានយកដំបងឫស្សីវាយទៅលេីជនរងគ្រោះជាប្ដីត្រូវចំកខាងក្រោយបណ្ដាលអោយដួលស្លាប់នៅនឹងកន្លែងកេីតហេតុ ហើយបានរត់គេចខ្លួនរហូតដល់ម៉ោង៨និង៤០នាទីយប់ថ្ងៃដដែលទើបកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ស្រាវជា្រវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាប្រពន្ធតែម្ដង។
តាមចម្លើយសាភាពរបស់ស្ត្រីសង្ស័យមូលហេតុដែលសម្លាប់ប្ដីដោយសារតែជនរងគ្រោះជាប្ដីបានផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃខណះមកដល់ផ្ទះចេញតែរករឿងគារ់និងជេរដៀមដាមនិងប្រច័ណ្ចផងហើយក៏បានដេញវាយគាត់ដោយទ្រាំមិនបានគាត់ក៏បានប្រតាយប្រតប់និងទាញយក ដំបងឫស្សីវាយទៅលេីជនរងគ្រោះជាប្ដីបណ្ដាលអោយស្លាប់តែម្ដង។
បច្ចុប្បន្នជនសង្ស័យជាប្រពន្ធត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនមកសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន