ប្រទេសជាច្រើនជុំវិញពិភពលោកប្រឈមនឹងខ្យល់ព្យុះ

ចែករំលែក៖

នៅពេលនេះមានប្រទេសជាច្រើនជុំវិញពិភពលោកកំពុងតែរងការវាយប្រហារ ដោយខ្យល់ព្យុះ បង្កជាទឹកជំនន់ បំផ្លាញ ទ្រព្យសម្បត្តិជាច្រើន ។ ប្រទេសដែលរងការវាយប្រហារខ្លាំងជាងគេ នាពេលនេះ គឺអាមេរិក ដោយរងការវាយប្រហារ ដោយព្យុះ ពីរទ្រង់ទ្រាយធំ ផ្ទួនៗគ្នា ។ ជាមួយគ្នានេះនៅក្នុងប្រទេសគុយបា អីុ តាលី ហ្វុីលីពីន តៃវ៉ាន់ក៏កំពុង ប្រឈមនឹងការវាយប្រហារដោយខ្យល់ព្យុះផងដែរ។

នៅលើកោះតៃវ៉ាន់ សារព័ត៌មាន Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ថា តៃវ៉ាន់ បានព្រមានទៅលើជើងហោះហើរ និង ជើងទឹក ឲ្យលុបចោលដំណើរការ មួយចំនួន នៅថ្ងៃទី១៣ ខែកញ្ញានេះ ខណៈដែលព្យុះទីហ្វុង Talim បានវាយ ប្រហារមកលើតំបន់មួយចំនួន ដែលស្ថិត នៅភាគខាងជើង ក្នុងនោះរាប់ បញ្ចូល ទីក្រុងតៃប៉ិ ហើយព្យុះនេះនឹងប្រែក្លាយជា ព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុត ។

ព្យុះ Talim ត្រូវបានគេរំពឹងថា នឹង បោកបក់ឆ្ពោះទៅមុខមកកាន់រដ្ឋធានី និង បណ្តាទីក្រុងមួយចំនួនទៀត ក្នុងនោះ រាប់បញ្ចូលទាំងក្រុង តៃប៉ិ និង Yilan ដែល មានកម្លាំងខ្យល់បោកបក់ និងបង្កឲ្យ មាន ភ្លៀងធ្លាក់យ៉ាងខ្លាំងផង ។ ការិយាល័យ អាកាសធាតុកណ្តាលបានឲ្យដឹងដូច្នេះ ។

ខ្យល់ព្យុះនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងនៅពេលជិតផុតថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ។ ការិយាល័យដដែលបានបញ្ជាក់បែបនេះ នៅលើគេហទំព័ររបស់ខ្លួន ។

ការិយាល័យអាកាសធាតុកណ្តាលបានបញ្ជាក់ថា ព្យុះនេះនឹងបោកបក់មកលើតំបន់ខាងជើង និងភាគឦសានតៃវ៉ាន់ ដែល មានកម្លាំងខ្យល់ជាអតិបរមាក្នុងល្បឿន ១៣៧គីឡូម៉ែត្រក្នុង១ម៉ោង និងកើនឡើងរហូតដល់១៧៣គីឡូម៉ែត្រក្នុង១ម៉ោង ។

ដោយឡែកនៅក្នុងប្រទេសអីុតាលីវិញ មានមនុស្សចំនួន៨នាក់បានស្លាប់ និងរាប់ រយគ្រួសារទៀត គ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះវាយប្រហារ បណ្តាលឲ្យមាន ភ្លៀងធ្លាក់ និងបាក់ដី នៅក្នុងទីក្រុង Livorno ភាគខាងជើងប្រទេស អុីតាលី។

NKD-36x6_outline

អភិបាលក្រុង Tuscan លោក Fillipo Nogarin បានបញ្ញាក់ថា ផ្ទះប្រហែល ២៩០ខ្នង នៅតែគ្មានអគ្គិសនី ប្រើប្រាស់ នៅឡើយ គិតមកត្រឹមថ្ងៃចន្ទ។

បើតាមសារព័ត៌មាន La Republica បានផ្សាយថា លោក Enrico Rossi អភិ បាលក្រុង Tuscany របស់អុីតាលី បាន និយាយថា ការប្រកាសអាសន្នរដ្ឋនឹងត្រូវប្រកាសនៅថ្ងៃស្អែក ជាមួយនឹងថវិកា ដំបូងប្រមាណ ៣លានអឺរ៉ូ នឹងត្រូវយក មកស្រោចស្រង់សម្រាប់ ការខូចខាត ដោយសារខ្យល់ព្យុះ។

ពាក់ព័ន្ធនឹងគ្រោះធម្មជាតិនេះដែរ សមាជិក ៤នាក់ នៅក្នុងគ្រួសារមួយ បានស្លាប់ បន្ទាប់ពីមានទឹកជំនន់យ៉ាង គំហុក បានជន់លិចផ្ទះ របស់ពួកគេ នៅ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឱ្យ ផ្លូវថ្នល់ និងតំបន់ជុំវិញក្លាយទៅជាទន្លេនិងបឹង។ ក្មេងប្រុសអាយុបួនឆ្នាំម្នាក់ ក៏ស្ថិត ក្នុងចំណោមជន រងគ្រោះដែលស្លាប់ទាំង នោះដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ជីតារបស់គ្រួសារនេះ បានជួយសង្គ្រោះ​ក្មេងអាយុ៣ ឆ្នាំម្នាក់ ពីគ្រោះធម្មជាតិ ទឹក ជំនន់នេះផងដែរ។

ចំណែកប្រទេសហ្វុីលីពីនវិញក៏មាន ​ ខ្យល់ព្យុះនិងភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់វាយប្រហារប្រទេស នេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print