ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌ៧មករាបានធ្វើការឃាត់ជនសង្ស័យ៥នាក់ និងចាប់យកថ្នាំញៀន៥កញ្ចប់តូច កាលវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៧មុខបុរីកីឡា នៅតាមផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
លោក ស៊ុន ផល្លា នាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនខណ្ឌ៧មករា បានប្រាប់ថាដោយកម្លាំងល្បាតក្នុងភូមិសាស្រ្តក៏ប្រទះឃើញក្មេងស្ទាវ៥នាក់ខាងលើកំពុងប្ដុំគ្នាជក់គ្រឿងញៀនហើយពេលឃើញសមត្ថកិច្ចក៏បំរុងរត់គេចតែដោយមានការសង្ស័យក៏ដេញឃើញបាននិងឆែកត្រួតពិនិត្យរកឃើញថ្នាំញៀន១កញ្ចប់តូច ។
ជនសង្ស័យទាំង៥នាក់មានឈ្មោះ ៖
1-ឈ្មោះ ដេ លីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ។
2-ឈ្មោះ ម៉ង សុភក្រ័្ត ភេទប្រុសអាយុ១៤ឆ្នាំមុខរបរស្នាក់នៅមិនពិតប្រាកដ។
3-ឈ្មោះ រុន រស្មី ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ។
4-ឈ្មោះ ឆេង ពេជ្រ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ។
5-ឈ្មោះ ធឿន ចាន់ធី ភេទប្រុសអាយុ២០ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ។ ។
ក្នុងនោះកម្លាំងចាប់យកបាន ថ្នាំញៀន ១កញ្ចប់តូច ពីឈ្មោះ រុន រស្មី ។
សមត្ថកិច្ចបន្តថា ក្រោយពីសួរនាំជនសង្ស័យទាំង៥នាក់ក៏បានឆ្លើយសារភាពថា ទៅទិញថ្នាំញៀនយកមកជក់អស់ហើយទើបប្រទះជួបនិងសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីរកឃើញគ្រឿងញៀនហើយក៏ធ្វើការដកហូតក្រាមសថ្លាចំនួន១កញ្ចប់តូច។
ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវ បាន សមត្ថកិច្ច នាំ ទៅ ធ្វើការ សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ដើម្បី ចាត់ការ បន្តតាមនិតិវិធីច្បាប់ ៕ ដោយ ៖ ស រស្មី