ឧត្តរមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលមានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តា ប្រក់ស័ង្កសី ត្រូវភ្លើងឆេះទាំងស្រុង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៧និង១០នាទី នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
វរៈសេនាតូចការពារព្រំដែនគោកលេខ៧០២ បានឲ្យដឹងថា មូលហេតុ បណ្តាលមកពីអុជធូប និង ទៀនទុកចោលលើហឹង ម្ចាស់ផ្ទះមិននៅ រវល់ទៅវត្ត ។
សមត្ថកិច្ចបានបន្តថា ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ ប៉ាត ប៊ុនធី ភេទ ប្រុស អាយុ ៤០ឆ្នាំ និង ប្រពន្ធឈ្មោះ សេង ចន្ថា អាយុ ៣៧ឆ្នាំ រស់នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ។ សម្ភារៈខូចខាតមានៈ អង្ករ ចំនួន៧ការ៉ុង (៣៥០គីឡូក្រាម), ប្រាក់ ចំនួន ២៥០ដុល្លារនិងសម្ភារៈផ្សេងៗ មួយចំនួនទៀត ៕ ប៉ែន នួន
...