ភ្នំពេញ ៖ លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា ការបិទរបស់អាស៊ីសេរីនេះ និង កាសែត Cambodia Daily មិនបានពាក់ព័ន្ធជាមួយក្រសួងព័ត៌មាននោះទេ ពោលគឺជាការសម្រេចចិត្តបិទដោយខ្លួនឯងផ្ទាល់ ។ លោកបានថ្លែងថា វិទ្យុអាស៊ីសេរី មិនទទួលបានសិទ្ធិអនុញ្ញាតឱ្យបើកការិយាល័យ នៅកម្ពុជានៅឡើយទេ ហើយការបើកដោយលួចលាក់នោះ គឺជារឿងមិនត្រឹមត្រូវ នឹងទទួលខុសត្រូវនៅចំពោះមុខច្បាប់ ។
លោកបន្ថែមថា ការសម្រចបិទការិយាល័យនេះ បានធ្វើឡើងស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងចាត់វិធានការតឹងរឹង ទៅលើស្ថាប័នព័ត៌មានមួយចំនួន ដែលមិនគោរពច្បាប់ និងបង់ពន្ធជូនរដ្ឋ ។
ការថ្លែងបែបនេះ គឺធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី (RFA) ពាក់ព័ន្ធការបិទការិយាល័យរបស់ខ្លួននៅប្រទេសកម្ពុជា កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ៕ ជាយក្រុង
...