ខេត្តកំពត៖ បុរសល្មោភកាម ចាប់រំលោភកូនស្រីបង្កើតខ្លួនឯង រហូតបានសម្រេចកាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបាន លោក អធិការនគរបាលស្រុក ជុំគិរីដឹកនាំកម្លាំងចុះ ឃាត់ខ្លួន ចំណុចផ្ទះជនសង្ស័យស្ថិតក្នុង ស្រុកជុំគិរី ខេត្តកំពត ក្រោយពី បែកការណ៍ដល់ប្រពន្ធជនសង្ស័យ និងបានទៅប្តឹង នគរបាលប៉ុស្តិ័មូលដ្ឋាន។
មន្ត្រីជំនាញយត្តិធម៍បានអោយដឹងថា៖ លោកអធិការនគរបាលស្រុកជុំគីរី បានទទួលបណ្តឹងពីស្ត្រី ជាម្តាយក្មេងរងគ្រោះ អាយុ៣៣ឆ្នាំ រស់នៅ ភូមិ ឃុំ កើតហេតុ ខាងលើថា ប្តីរបស់ខ្លួន អាយុ៣៨ឆ្នាំរស់នៅ ជាមួយគ្នា ចាប់កូនស្រីបង្កើតខ្លួនឯង រំលោភរហូតបានសំរេច ចំនួន១ដងដែលកើតឡើង នៅវេលាម៉ោង៥ជិតភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្ទះ ភូមិ ឃុំ ខាងលើពេលដែល គាត់មិននៅផ្ទះ។
លោកអធិការនគរបាល ស្រុក ជុំគីរីបានដឹកនាំមន្ត្រីនគរបាល ជំនាញក្រោមឱវាទរបស់ខ្លួន ចុះ ដល់កន្លែងកើតហេតុ ហើយហៅក្មេងស្រីរងគ្រោះ អាយុ១១ឆ្នាំ មកសាកសួរបាន បញ្ជាក់ថា៖ ឪពុកខ្លួនពិតជាបាន ចាប់រំលោភមែន។ តាមរយៈ នេះលោក អធិការនគរបាល ស្រុកជុំគីរីក៏បានឃាត់ខ្លួន ឪពុកចិត្តបិសាចនៅរសៀលនេះថ្ងៃដដែលនាំមកសាកសួរនៅ អធិការដ្ឋាននគរបាលស្រុកជុំគិរី។ ក្រោយសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានរំលោភកូន របស់ខ្លួនពិតមែន។ បច្ចុប្បន្ន ជនសង្ស័យ រូបនេះត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនបន្តទៅ ស្នងការដ្ឋាននគរបាល ខេត្តកំពតដើម្បីកសាង សំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់ ៕
ដោយ៖ សហការី