ភ្នំពេញ៖ លោក បានអំពាវនាវដល់ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ក្រុមហ៊ុនដឹកអ្នកដំណើរនេះនៅក្នុងកិច្ចប្រជុំបូកសរុបការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ សុំឲ្យបណ្តាក្រុមហ៊ុនរកស៊ីដឹកអ្នកនំាដំណើរទំាងអស់ សូមកុំឡើងថ្លៃក្នុងឱកាសថ្ងៃបុណ្យប្រពៃណីជាតិខ្មែរបុណ្យភ្ជុំបិណ្ឌ នឹងប្រព្រឹត្តិទៅថ្ងៃទី១៩ និង២០កញ្ញា ខាងមុខនេះ។
សំណូមពរនេះត្រូវបានលោកទេសមន្ត្រីបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនដឹកអ្នកដំណើរចំនួន៦ ក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទំាងអស់ ដែលត្រូវបានក្រសួងអញ្ជើញឲ្យចូលរួមប្រជុំ ហើយក្រុមហ៊ុនទាំង៦នោះ បានលើកដៃថាមិនដំឡើងថ្លៃទេក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនោះទេ។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាស ដែលប្រជាពលរដ្ឋខ្មែរកំពុងសប្បាយ សូមឲ្យមានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកផងដើម្បីរួមជាមួយនឹងភាពសុខដុម និងសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ស្របពេលដែលជីវភាពរស់នៅមានភាពល្អប្រសើរជាលំដាប់ធ្វើឲ្យពលរដ្ឋមានលទ្ធភាពខ្ពស់ក្នុងការធ្វើដំណើរទៅកាន់វត្តអារាមជិតឆ្ងាយ និងទៅលេងស្រុកកំណើត។ លោកទេសរដ្ឋមន្រី្តបន្តថា ដើម្បីបង្កាត់ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិ លោកសូមអំពាវនាវដល់ សាធារណជនដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ដូចជា ១. ចំពោះថរយន្តដឹកអ្នកដំណើរ ឬដឹកទំនិញ សូមកុំផ្ទុកមនុស្សឬទំនិញលើសច្បាប់កំណត់។ ជាពិសេសរថយន្តដឹកអ្នកដំណើរមិនត្រូវផ្ទុកមនុស្សនៅលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើររបស់បងប្អូន។ ២. ម្ចាស់យានយន្ត ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួនមុនពេលធ្វើដំណើរចរាចរណ៍ឲ្យបានម៉ត់ចត់។ ៣. អ្នកបើកបរថយន្ត និងអ្នករួមដំណើរសូមពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវជាប់ជាប្រចាំ។ ៤. អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទំាងអស់ ត្រូវពាក់មួកសុវត្ថិភាពឲ្យភាពត្រឹមត្រូវគ្រប់ៗគ្នា ទោះបីធ្វើដំណើរជិតឬឆ្ងាយនិងគ្រប់ពេលវេលា។ ត្រូវចងចាំថា «មួកសុវត្ថិភាពមួយ ជួយការពារជីវិតបានម្នាក់»។ ៥.សូមបើកបរក្នុងល្បឿនដែលកំណត់ដោយច្បាប់ និងត្រូវបន្ថយល្បឿនទៅតាមស្ថានភាពជាក់ស្តែងដូចជាទីប្រជុំជន សាលារៀន ផ្លូវគ្រលុក ផ្លូវ កោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ឬផ្លូវរអិល។ល។ ៦. អ្នកបើកបរមុននឹងបើកបរមុននឹង ជែងត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាពឬអត់ ជៀសវាងការបើកជែងដោយប្រថុយប្រថាន ដែលអាចបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ ៧.អ្នកបើកបរត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបើកបរបន្ថយល្បឿននៅពេល ជិតដល់ផ្លូវប្រសព្វ និងត្រូវទុកសិទ្ធិឲ្យអ្នកបើកបរ ដែល ធ្វើចរាចរណ៍នៅលើផ្លូវធំ និងត្រង់ទៅមុខ។ ៧.អ្នកបើកបរត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបើកបន្ថយល្បឿននៅពេលជិតដល់ផ្លូវប្រសព្វ និងត្រូវទុកសិទ្ធិឲ្យ អ្នកបើកបរដលធ្វើចរាចរនៅលើកផ្លូវធំ និងត្រង់ទៅមុន។ ៨.មិនត្រូវបើកបរក្រោមឥទិ្ធពលនៃជាតិស្រវឹង ឬសារធាតុញៀននិងសូមចងចាំជានិច្ចនូវ ពាក្យស្លោក « បើពិសាស្រាកុំបើកបរ »។ ៩. នៅពេលបើកបរត្រូវប្រកាន់ភ្ជាប់នូវសុជីវធម៌ សីលធម៌ និងការអធ្យាស្រ័យគ្នាទៅវិញទៅមកដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ឬសម្រួលស្ថានភាពកកស្ទះចរាចរណ៍បាន។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋជាច្រើនបានសង្កេតឃើញថា ឲ្យតែមានបុណ្យធំៗ ឆ្នាំណាក៏ដូចឆ្នាំណា ក្រុមហ៊ុនដឹកអ្នកដំណើរទាំងនោះ នៅតែលួចដំឡើងឈ្នួលដឹកជញ្ជូន ដដែល ហើយនៅតែមានមនុស្សគ្រោះថ្នាក់ ចរាចរណ៍ដោយចៀសមិនផុតពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ ជាពិសេសទទួលឥទ្ធិពលពីជាតិស្រវឹង។ ចំពោះបញ្ហានេះ ត្រូវបានលោកទេសរដ្ឋមន្ត្រីឲ្យដឹងថា ក្រសួងរបស់លោកបានចាត់វិធានដល់មន្ត្រីថ្នាក់ក្រោមឲ្យតាមដាន ក្នុងករណីនេះហើយ ប្រសិនបើឃើញត្រូវរាយការណ៍មកក្រសួងដើម្បីក្រសួងធ្វើការសម្របសម្រួលទៅម្ចាស់ក្រុមហ៊ុន កុំឲ្យធ្វើបែបនេះ ៕
ដោយ៖ប្រាថ្នា