ខេត្តបាត់ដំបង ៖ នៅកណ្តាលអាធ្រាត្រ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើល ដោយឮសំឡេងគ្រាប់កាំភ្លើងបាញ់រះជាច្រើនគ្រាប់ទៅលើផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅចំណុចក្រុមទី១១ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ។
ក្រោយកើតហេតុ គេរកឃើញសំបកកាទុស និងរបង ទ្វារមុខផ្ទះត្រូវធ្លុះជញ្ជាំងសង្កសី ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះជនរងគ្រោះដែលត្រូវជនមិនស្គាល់មុខបាញ់នោះមានប្តីឈ្មោះ អ៊ាន រិទ្ធី អាយុជាង៥០ឆ្នាំ មុខរបរជាអតីតជាងមាស ប្រពន្ធឈ្មោះ ឃុន ដាលៀង មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីម មានកូន៤នាក់ ក្នុងបន្ទុក ។
ករណីនេះ កម្លាំងកងរាជអាវុធហត្ថ និងនគរបាលក្រុង-ខេត្ត កំពុងធ្វើការស្រាវជ្រាវ ដើម្បីប្រមូលភស្តុតាង និងកំណត់មុខសញ្ញា ជនបង្កមកផ្តន្ទាទោសតាមច្បាប់ ៕ ជាយក្រុង
...