ជប៉ុនប្រាប់ពលរដ្ឋភៀសខ្លួនរកកន្លែងសុវត្ថិភាព បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលហោះកាត់រំលងដែនអាកាស

ចែករំលែក៖

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ កូរ៉េខាងជើងបានបាញ់មីស៊ីល ឆ្លងទ្វីប ហោះកាត់ទឹកដីជប៉ុន ដោយបាញ់ចេញពីទីក្រុងព្យុងយ៉ាង ឆ្ពោះទៅកាន់ ភាគខាងកើត។ ពលរដ្ឋជប៉ុន នៅខេត្តមួយចំនួនដែល មីស៊ីលកូរ៉េខាងជើងឆ្លងកាត់ត្រូវបានកម្លាំងសន្តិសុខស្នើឲ្យរកកន្លែង សុវត្ថិភាព លាក់ខ្លួន។

ប្រធានការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានថ្កោលទោសយ៉ាងខ្លាំងការសាកល្បងមីស៊ីលឆ្លងទ្វីប របស់កូរ៉េខាងជើង ។ លោក បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង មិនធ្លាប់មានពីមុនមក នៅសកម្មភាពឌឺដងរបស់កូរ៉េខាងជើង ដែលបន្តបាញ់មីស៊ីលឆ្លងកាត់ទឹកដីជប៉ុន ជារឿងមិនអាចទទួលយកបានឡើយ វាបានគំរាមកំហែងដល់សន្តិសុខ ជប៉ុន។

ការបាញ់សាកល្បងនាពេលនេះ ដោយបាញ់ចេញពីតំបន់ជិតទីក្រុងព្យុងយ៉ាង ហើយការបាញ់សាកល្បងក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្ម លើកទី៨ទៅលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងបរមាណូ។

ការដាក់ទណ្ឌកម្មរបស់ អ.ស.ប. ក្រោយពេលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូ ហីត្រូសែន លើកទី៦ ដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងថាបានពង្រួមតូចដោយជោគជ័យ សម្រាប់បំពាក់ នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប។

ចំណែកកូរ៉េខាងត្បូងវិញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ក្រោយកូរ៉េខាងជើង បានសាកល្បង មីស៊ីលឆ្លងទ្វីប ហោះឆ្លងកាត់ប្រទេសជប៉ុន កូរ៉េខាងត្បូង ក៏បានបាញ់បង្ហោះមីស៊ីលប្រភេទ Hyunmoo-2 ជាការតបត ទៅលើសកម្មភាពបាញ់មីស៊ីលរបស់កូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា បានកោះប្រជុំជាបន្ទាន់ គណៈកម្មការសន្តិសុខជាតិ និងកម្លាំងទាហាន ហើយបញ្ជាឲ្យមានការធ្វើសមយុទ្ធមីស៊ីលតប់តនឹងកូរ៉េខាងជើង។

កម្លាំងទាហានកូរ៉េខាងត្បូង ក៏បានបាញ់មីស៊ីល ប្រភេទ Hyunmoo-2 ចេញពីទីតាំង ទ័ពអាកាស ស៊ូសាន។ មន្ត្រីការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា នេះជាការត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង ។

NKD-36x6_outline

នៅក្នុងរយៈពេលមិនដល់មួយខែ កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបដល់ទៅពីរលើកឆ្លងកាត់ប្រទេសជប៉ុន។ ការបាញ់ឆ្លងកាត់លើកទីមួយគឺនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ និងលើកទី២ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ ការបាញ់សាកល្បងនោះធ្វើឡើងក្រោយ៤ថ្ងៃ ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្ម កាលពីថ្ងៃទី១១ ខែកញ្ញា ក្រោយកូរ៉េខាងជើង សាកល្បងបរមាណូលើកទី៦។

នៅថ្ងៃទី១៥ ខែកញ្ញា អង្គការសហប្រជាជាតិបានកោះប្រជុំ ជាបន្ទាន់ តាមសំណើររបស់ភាគីជប៉ុន និងអាមេរិក ក្រោយកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងកាត់ជប៉ុន នៅព្រឹកនេះ។ តាមគម្រោង កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ និងត្រូវធ្វើឡើងនៅវេលាម៉ោង១៩ ថ្ងៃទី១៥ ខែកញ្ញា ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Taro Kono បានបញ្ជាក់ថា កាំជ្រួចមីស៊ីលដែលកូរ៉េខាងជើង ទើបតែបានបាញ់សាកល្បងនោះជាប្រភេទ ICBM ឆ្លងទ្វីប អាចបំពាក់ក្បាលគ្រាប់បរមាណូ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm turnbull ក៏បានថ្កោលទោសដល់ការបាញ់មីស៊ីលថ្មី របស់កូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន។ ការបន្តបាញ់មីស៊ីលខាងលើ គឺជាការបង្ហាញពីការខកចិត្តរបស់ទីក្រុងព្យុងយ៉ាង ទៅលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអនុម័តដាក់ទណ្ឌកម្មជាថ្មី និងតឹងតែងជាងមុន។

ក្នុងពេលនះ រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក James Mattis បានបញ្ជាក់ថា មន្ត្រីការពារជាតិអាមេរិក បាន ទូរស័ព្ទ ទៅកាន់ប្រទេសសម្ព័ន្ថមិត្ត ដើម្បី សហការ និងធ្វើសកម្មភាព តប់តក្រោយកូរ៉េខាងជើង បាញ មីស៊ីល ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print