កាចមែន!! ហ៊ានយកប៉ាន់តែ វាយក្បាលមន្ត្រីប៉ូលិសស័ក្កិ៣ រងរបួសដេរ៦ថ្នេរលេង

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវបាននគរបាលព្រហ្មទ័ណ្ទកំរិតស្រាលរាជធានីភ្នំពេញសហការជាមួយកំលាំងប៉ុស្តិ៍ឫស្សីកែវធ្វើកាឃាត់ខ្លួនកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧នៅចំណុចផ្ទះគ្មានលេខភូមិសាមគ្គីសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ ។ ការឃាត់ជនទំនេីងរូបនេះបន្ទាប់ពីរូបគេយកប៉ាន់តែវាយក្បាលមន្រ្តីនគរបាលបណ្តាល ឱ្យរបួស។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវជាបងនោះមានឈ្មោះកែវវិជ្ជាភេទប្រុសអាយុ៣១ឆ្នាំមុខរបនិស្សិតស្នាក់នៅភូមិកើតហេតុខាងលើ។រីឯជនបង្កជាប្អូនដែលរត់គេចខ្លួនមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុំ ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបជាមន្ត្រីនគរបាលបំរើការនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញនិងមានទីលំនៅស្រុកល្វាឯមខេត្តកណ្តាលរងរបួសខ្លួននិងក្បាលដេរជាច្រើនថ្នេរ ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងនៅវេលាម៉ោង១៩និង១០នាទីល្ងាចថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៧គេឃើញជនបង្កជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសពណ៍សរពាក់ស្លាកលេខភ្នំពេញ2A-2086បើកបរតាមផ្លូវបេតុងចូលក្នុងភូមិសាមគ្គីដើម្បីចូលផ្ទះរបស់គេ។

ប្រភបបានបន្តថាខណៈពេលបើកបរមកដល់ចំណុចមុខហាងកាហ្វេរកើតហេតុខាងលើក៏មានម៉ូតូ២ទៅ៣គ្រឿងចតលើចិញ្ចើមផ្លូវមុខហាកាហ្វេនោះធ្វើឲ្យរូបគេបើករថយន្តទៅមុខមិនកើតហើយរូបគេបានបើកទ្វារចុះពីក្នុងរថយន្តបានស្រែកឡូឡាជំទាលជេរប្រម៉ាតទៅលើម្ចាស់ម៉ូតូដែលចតទុកចោលនោះបន្ទាប់មកធ្វើឲ្យជនរងគ្រោះដែលកំពុងអង្គុយផឹកការហ្វេនៅទីនោះអត់ទ្រាំមិនបាននិងសម្តីជនបង្កមិនបានក៏បានឆ្លើយតបទៅវិញធ្វើឲ្យទាក់ពាក្យសម្តីគ្នាមួយប្រាវក្រោយមកជនបង្កបានបើករថយន្តចូលផ្ទះរបស់ខ្លួនដែលនៅក្បែរកន្លែងកើតហេតុនោះ។

ប្រភពបានបន្តទៀតថាក្រោយកើតហេតុកន្លះម៉ោងក្រោយមកគេឃើញជនបង្កជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគ្លីចពណ៍សរលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1GP-9442ឌុបប្អូនប្រុសបង្កើតរបស់ខ្លួនមកឈប់នៅមុខហាងការហ្វេខាងលើហើយបុរសជាប្អូនបានចុះពីលើម៉ូតូដើរចូលសំដៅទៅតុជនរងគ្រោះរួចចាប់គ្រាកដៃជនរងគ្រោះបន្ទាប់មកជនបង្កត្រូវជាបងបានស្ទុះទៅយកប៉ាន់តែលើតុនោះមកវាយក្បាលនិងដងខ្លួនជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់៦ថ្នេរក្រោយកើតហេតុជនបង្កទាំង២នាក់បងប្អូនឡើងជិះម៉ូតូគេចខ្លួនបាត់។លុះនៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧ត្រូវកម្លាំងនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនបង្កបងនៅផ្ទះរបស់គេនៅក្បែរកន្លែងកើតហេតុខាងលើចំណែកឯជនបង្កប្អូនរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតីវិធី ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print