ក្រុមភេរវកម្ម​ IS ​កំពុងតែប្រែក្លាយតំបន់​អាស៊ីភាគអាគ្នេយ៍ ជាទីតាំងទីពីរ​របស់ខ្លួន

ចែករំលែក៖

កម្លាំងក្រុមភេរវកម្ម​ IS ​​បានផ្សព្វផ្សាយនៅ​ឃ្លីបវីដីអូ​មួយ អំពាវនាវ​ដល់​ពលរដ្ឋដែលគាំទ្រក្រុមមរបស់ខ្លួននៅទូទាំងពិភពលោក បន្តធ្វើដំណើរ​ តែពេលនេះ មិនមែនទៅកាន់​ស៊ីរីឬអីរ៉ាក់នោះឡើយ គឺទៅកាន់ប្រទេស​ហ្វីលីពីន​វិញម្តង។
ឃ្លីបវីដីអូខាងលើ​គឺជាភស្តុតាង​បង្ហាញឲ្យឃើញថា​ក្រុមភេរវកម្ម ​IS ​កំពុងតែបាត់បង់​ទីតាំងយុទ្ធសាស្ត្រ​នៅក្នុងប្រទេសតំបន់មជ្ឈឹមបូព៌ា មានអីរ៉ាក់និងស៊ីរីជាដើម​។​ក្រុម​ IS ​មិនត្រឹមតែ ឲ្យធ្វើសកម្មភាពនៅក្នុងប្រទេសហ្វីលីពីនតែមួយនោះទេ គឺនៅតំបន់​អាស៊ានទាំងមូល​។
នៅពេលនេះ​ក្រុម IS ​នៅមជ្ឈឹមបូព៌ាកំពុងតែចុះខ្សោយ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការវាយប្រហារ ពីសំណាក់ទាហានរដ្ឋាភីបាល​ស៊ីរី គាំទ្រដោយទាហានអាកាសរុស្ស៊ី។ ដោយបរាជ័យជាបន្តបន្ទាប់ ក្រុម ​ភេរវកម្មកំពុងស្វែងរកទីតាំងថ្មីសម្រាប់ ដំណើរការ គេចផុតពីអាមេរិកនិងរុស្ស៊ី ក្នុងនោះមានតំបន់អាស៊ាន។
នៅក្នុងប្រទេសហ្វីលីពីន ក្រុមភេរវកម្ម ដូចជា​ Abu sayyaf ​បានបង្កើតឡើងជាច្រើន​ឆ្នាំមកហើយ នៅក្នុងប្រទេសហ្វីលីពីន​ជិតព្រំដេន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី​។ ក្រុមភេរវកម្ម​ងាយស្រួលក្នុងការ ជ្រើសរើសកម្លាំង​របស់ខ្លួន ក៏ដូច ជាការជួញដូរអាវុធឆ្លងព្រំដែន។ នៅពេលនេះដែរ ក្រុមភេរវកម្ម បានធ្វើសកម្មភាពដោយបើកជំហរនៅក្នុងទីក្រុងម៉ារ៉ាវី​ ដោយបាន​បង្ហូតទង់IS នៅទីក្រុងនោះផងដែរ​។ ប្រធានាធិបតីហ្វីលីពីន លោកឌូទើរទេ​បានសារភាពថា​ កម្លាំងទាហាន​និង ប៉ូលិសពិបាកក្នុងការគ្រប់គ្រងតាមបណ្តោយព្រំដែន ។
នៅតំបន់ភាគខាងត្បូងហ្វីលីពីន មានជំរុំហ្វឹកហាត់ក្រុមឧទ្ទាម មកពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី​ ថៃ ប្រុយណេ សឹង្ហបុរី​ បានកើតឡើងជាច្រើនឆ្នាំមកហើយ។ខ្មាន់កាំភ្លើងជាច្រើន​នៅតំបន់អាស៊ីភាគអាគ្នេយ៍ធ្លាប់បានចូលរួម​នៅក្នុងសង្គ្រាម​ តំបន់មជ្ឈមប៉ូពា ដោយបានឆ្លងកាត់ការហ្វឹកហាត់ ស្ទាត់ជំនាញនៅទីនោះ។
ចំណុចដែលគួរឲ្យចាប់អារម្ភបំផុតនោះគឺ​ បើទោះបីមានការជួយអន្តរគមន៍ពីអាមេរិក និងអូស្ត្រាលី​ ក៏ទាហានហ្វីលីពីន មិនអាច រំដោះបានទីក្រុងម៉ារ៉ាវី ពីក្រុងភេរវកម្ម IS ដែលដណ្តើមគ្រប់គ្រងនៅទីនោះ តាំងពីខែឧសភាមកទលពេលនេះ។
ការបម្លាស់ទី របស់ក្រុម​ IS ​ទៅកាន់តំបន់ភាគខាងត្បូង ហ្វីលីពីន​បានធ្វើឲ្យស្ថានភាព​កាន់តែ​ស្មុគ្រស្មាញ​។ អ្វីដែលគួរឲ្យបារម្ភជានេះនោះ គឺក្រុមឧទ្ទាមអិស្លាមនៅ មីយ៉ានាម៉ា​ដែលកំពុងតែធ្វើសង្គ្រាមប្រឆាំងកម្លាំងទាហានរដ្ឋាភិបាល ក៏អាចបង្កើតទីតាំង គ្រប់គ្រងវាយ​ប្រហារ ប្រឆាំងរដ្ឋាភិបាល ។
កន្លងមករដ្ឋាភិបាលហ្វីលីពីន​បានប្រកាសថា ប្រទេសរបស់ខ្លួន កំពុងតែត្រូវបាន ក្រុមភេរវកម្ម ឈ្លានពាន។ នៅពេលនេះ​៣ភាគ៤នៃទីក្រុង ម៉ារ៉ាវី​ដែលមានពលរដ្ឋ ប្រមាណ​២សែននាក់រស់នៅ​ ស្ថិតនៅភាគខាងត្បូងកោះមីនដាណាវ ត្រូវបានក្រុមម៉ៅទេនិងគ្រុម អាប៊ូ សាយ៉ាហ្វ គ្រប់គ្រង ។ នៅក្នុងសារផ្ញើរទៅកាន់រដ្ឋសភា លោកឌូទើរទេ បានបញ្ជាក់ថា កម្លាំងក្រុមភេរវកម្ម បានរំដោះអ្នកទោស និង គ្រប់គ្រង​ទីតាំងជាច្រើនក្នុងនោះមានស្ពាន​៣ធំៗ។
កម្លាំងភេវកម្ម​នៅពេលនេះកំពុងតែ ស្វែងរកនឹងបណ្តេញអ្នកកាន់សាសាន គ្រឹស្ត ចេញពីទីក្រុងម៉ារ៉ាវីផងដែរ ដោយក្រុមនេះស្វែងរកចាប់ខ្លួនអ្នកកាន់សាសនាគ្រឹស្តមកធ្វើជារនាំងការពារ សម្រាប់វាយប្រហារជាមួយកម្លាំងទាហានហ្វីលីពីន។
តាមតួលេខដែលកម្លាំងទាហានហ្វីលីពីនបានផ្តល់មកទល់ពេលនេះមានមនុស្ស ៤២នាក់ស្លាប់ ។
កម្លាំងខ្មាន់កាំភ្លើងម៉ៅទេ គឺជាក្រុមដែលសមត្ថភាព ធ្វើសង្គ្រាម​អាចទប់ទល់និងការវាយប្រហាររបស់កម្លាំងទាហានរដ្ឋាភិបាល ។បច្ចុប្បន្ន​ក្រុម​អាប៊ូសាយ៉ាហ្វ ​ដែលមានទំនាក់ទំនងជិតស្និតនិងក្រុម​ IS ​ក៏បានចូលរួមជួយដល់ក្រុមម៉ៅទេ ក្នុងការវាយប្រហារទៅលើទាហានរដ្ឋាភិបាលហ្វីលីពីន។ តាមរបាយការណ៍ចារកម្ម ហ្វីលីពីន បានឲ្យដឹងថា មេដឹកនាំក្រុមភេរវកម្មឈ្មោះ Isnilon Hapilon ជាអ្នកប្តេជ្ញាស្មោះត្រង់ជាមួយក្រុម​ IS ​ដែលមានរហ័សនាមថា​ Daesh ត្រូវបានក្រុមភេរវកម្ម​IS ជឿទុកចិត្ត ឲ្យដឹកនាំ បង្កើតទីតាំងគ្រប់គ្រងនៅហ្វីលីពីន។ កាលពីឆ្នាំ​២០០៥ ក្រសួងហិរញ្ញវត្ថុអាមេរិក​បានរិបអូសទ្រព្យសម្បត្តិ របស់ Hapilon ដោយសារតែមានសកម្មភាព ពាក់ព័ន្ធនិងក្រុមភេរវកម្ម​ ក្នុងនោះមានទំនាក់ទំនងជាមួយអូស្មាន ប៊ីនឡាឌិនទៀតផង។
កាលពីថ្ងៃទី​២៣ខែឧសភា កម្លាំងទាហានហ្វីលីពីន បានបើកការវាយប្រហារ ទៅលើទីបញ្ជាការរបស់មេដឹកនាំក្រុមភេរវកម្ម​ Hapilon ​ប៉ុន្តេ ការវាយប្រហារនោះត្រូវបាន ក្រុមភេរវកម្ម​វាយមកវិញ ធ្វើឲ្យទាហានរដ្ឋាភិបាលបរាជ័យ។ នៅពេលនេះក្រុម​ IS ​បានដាក់ទង់ជាតិនៅគ្រប់ទិសទីក្នុងទីក្រុង ម៉ារ៉ាវី។
កម្លាំងទាហានហ្វីលីពីន បានបើកការវាយប្រហារជាទ្រង់ទ្រាយធំ កាលពីថ្ងៃទី ២៥ខែឧសភា ក្នុងគោលដៅ​ បណ្តេញក្រុម​ IS ​ចេញពីទីក្រុងម៉ារ៉ាវី​។ប៉ុន្តែទាហានហ្វីលីពីនរងការវាយបកយ៉ាងខ្លាំង បណ្តាលឲ្យទាហាន​៦នាក់ស្លាប់​និងរងរបួសជាច្រើន ។ ក្រុម​ IS ​បានបណ្តេញទាហានហ្វីលីពីនចេញពីទីក្រុង ខាងលើ។
កាលពីថ្ងៃទី​២៦ខែឧសភា ការវាយប្រហារនៅតែបន្តកើតឡើងនៅទីក្រុងម៉ារ៉ាវី​ ដោយខ្មាន់កាំភ្លើងក្រុម​ IS វាយប្រហារ បំផ្លាញរថពាសដែករបស់កម្លាំងទាហានហ្វីលីពីន និងដុតបំផ្លាញ​ទីតាំងយោធា នៅជាយក្រុងផងដែរ។
ដើម្បីវាយប្រហារយកឈ្នះក្រុមភេរវកម្ម ហ្វីលីពីនបានបញ្ជូនកម្លាំងទាហាន និងអាវុធទំនើបៗជាច្រើនទៀត ដើម្បីដណ្តើមទីក្រុងខាងលើមកវិញ។
កម្លាំងទាហាន ហ្វីលីពីន​កំពុងតែ ស្វែករកចាប់ខ្លួនមេដឹកនាំ អាប៊ូសាយ៉ាហ្វ និង Hapilon ដែលដឹកនាំខ្មាន់កាំភ្លើងជាង ៥០០នាក់​គ្រប់គ្រងទីក្រុងនេះ។ ក្រុម IS កំពុងតែដាក់ក្តីសង្ឃឹម ប្រែក្លាយទីក្រុងម៉ារ៉ាវី ទៅជាទីតាំងគ្រប់គ្រងរបស់ក្រុមនេះ​នៅតំបន់អាស៊ាន។
ក្រុមអ្នកកាន់សាសនាអិស្លាមនិកាយសាន់នី រាប់រយនាក់ ស្ម័គ្រចិត្តចូលរួមជាមួយក្រុម​ IS នៅម៉ារ៉ាវី​ ក្នុងនោះមានទាំង​អ្នកទោសជាច្រើនត្រូវក្រុមនេះរំដោះចេញពីមន្ទីរឃុំឃាំង កាលពីថ្ងៃទី​២៤ខែឧសភាផងដែរ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print