រថយន្តដឹកឥវ៉ាន់លានឈើចេញបុកក្មេងអាយុ៩ឆ្នាំម្នាក់ដែលកំពុងជិះកង់បាក់កស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងស្រីអាយុ ៩ឆ្នាំម្នាក់បានបាក់កស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកាដុងប្រេងលានឈើចេញមកខាងក្រៅបុក ខណៈដែលក្មេងស្រីរងគ្រោះកំពុងជិះកង់ នៅលើកំណាត់ផ្លូវលេខ ៥៥ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២ និង៥០នាទី រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចដំណាក់កន្សែង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក អនុសេនីយ៍ឯក កែវ ចាន់នី នាយផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ(ស្លាប់)ឈ្មោះ ពៅ ស្រីម៉ៅ អាយុ ៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងបន្ទុកគ្រួសារឪពុកម្ដាយ។

លោក អនុសេនីយ៍ឯក កែវ ចាន់នី នាយផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបន្តថា ក្រោយជំនាញធ្វើការស្រាវជ្រាវប្រភពនានាជំវិញកន្លែងកើតហេតុដើម្បីចាប់យកវត្ថុតាងជាលទ្ធផលឃើញថា ក្មេងស្រីរងគ្រោះបានធ្វើចរាចរណ៍ដោយកង់ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុក៍បានជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយយុវជនម្នាក់ឈ្មោះ ទិត អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(រត់គេចខ្លួន)បានបើកបររថយន្តម៉ាក ISUSU កញ្ចាស់ ពណ៏ស គ្មានស្លាកលេខ ដឹកឥវ៉ាន់ដូចជាកាដុងប្រេងជាដើម បានបើកបរក្នុងល្បឿនលឿនដូចហោះជើងរ៉ូឡូដែលកំពុងធ្វើផ្លូវ បណ្ដាលឲ្យឈើដែលគេកល់កាដុងប្រេងលានចេញមកក្រៅនោះ វាយចំកបាក់ឆ្អឹងបុើងតាមរថយន្តជិត ១០ម៉ែត្រក៍បានស្លាប់ភ្លាមៗយ៉ាងរន្ធត់ ខណៈដែលអ្នកបើកបររថយន្តបង្កធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នា(លិចកើត)។

លោក នាយផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបន្តទៀតថា សាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្តបង្ក និងកង់បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដោយឡែក៖ ជនសង្ស័យបើកបររថយន្តបង្កយើងបានស្គាល់អតសញ្ញាណ និងអាស័យដ្ឋានហើយនោះដែរ យើងកំពុងបន្តនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print