សូមបើកបរមានការប្រុងប្រយត្ន័ខ្ពស់ទាំងអស់គ្នា ! នគរបាល និងប្រពន្ធនិងប្រជាពលរដ្ឋស្លាប់២របួសធ្ងន់១ ដោយសារ មច្ចុរាជចរាចរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នគរបាលម្នាក់ស្លាប់ ប្រពន្ធរងរបួសធ្ងន់ និងប្រជា ពលរដ្ឋម្នាក់ស្លាប់ ដោយសារមច្ចុរាជចរាចរ នៅម៉ោង ៦ល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិទួលសំបូរ ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ គឺលោកព្រិន្ទបាលឯក ឃឹម គ្រឿន អាយុ ៥០ឆ្នាំ ជាមន្រ្តីនគរបាលស្រុកត្បូងឃ្មុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូ បុកនិងម៉ូតូ ក្នុងខណៈពេលឌប់ប្រពន្ធ មកពីលេងស្រុកកំណើតខាងប្រពន្ធ នៅថ្នល់ទទឹង ហើយមកភូមិ ១២ ពាមជាំង បណ្តាលឲ្យ លោកឃឹម គ្រឿន ស្លាប់នៅនឹងកន្លែង ឯប្រពន្ធរបួសធ្ងន់(បាក់ជើង ) ចំណែកភាគីម្ខាងទៀត ឈ្មោះ ស៊ាង សុផល អាយុ ៣៦ ឆ្នាំ ភេទប្រុស នៅភូមិស្លាបក្តោង (ហៅដីថ្មី) ឃុំជប់ ស្រុកត្បូងឃ្មុំ ក៏ស្លាប់នៅកន្លែងកើតហេតុដែរ ។
ទោះជាយ៉ាងណាសម្មត្ថកិច្ចមិនបានបញ្ជាក់ប្រាប់ពីមូលហេតុនៃគ្រោះថ្នាក់ចរាចរនេះបាននៅឡើយទេ។

ក្រោយកើតហេតុសម្មត្ថកិច្ចនគរបាលចរាចរស្រុកក៏បានចុះទៅត្រួតពិនិត្យវាស់វែង ចំពោះសពជនរងគ្រោះត្រូវប្រគល់ជូនទៅកហរុមគ្រួសារយកទៅធ្វើបុណ្បរៀងខ្លួនចំណែកអ្នករបួសត្រូវបានជួយបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print