បុណ្យភ្ជុំបិណ្ឌ គេនាំគ្នាទៅវត្តសន្សំកុសល អន្ទិតនេះបែរជាទៅលួចទ្រព្យគេទៅវិញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ត្រូវបានសមត្តកិច្ចនគរបាលឃាត់ខ្លួនបន្តនីតិវិធី ខណៈដែលយុវជនរូបនេះត្រូវបានគេសង្ស័យរមាស់ជើងដៃពេក បានដើរចូលផ្ទះអ្នកភូមិលួចយកទ្រព្យសម្បាតិ។

ដែលហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ និង០០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ គួយ ជី ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ គង់ ងួន អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ..ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានខាងលើបន្តថា វត្ថុតាងដែលយុវជនសង្ស័យធ្វើសកម្មភាពបានរួមមាន.ទូរស័ព្ទដៃចំនួន ០៤គ្រឿង ម៉ាកអាយហ្វូនចំនួន ០២គ្រឿង ម៉ាកណូគាចំនួន ០២គ្រឿង និងលុយខ្មែរចំនួន ៤.០០០០រៀល។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះករណីនេះទាំងវត្ថុតាង និងយុវជនសង្ស័យ បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីបំពេញសំណុំបែបបទបញ្ជូនទៅការយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់អនុវត្តបន្ត។

ក៍ប៉ុន្តែនេះគ្រាន់តែជាការប្រភពព័ត៌មាននានាលើកឡើង និងត្រូវចោទរបស់សមត្តកិច្ចនគរបាលស្រុកកណ្ដៀងប៉ុណ្ណោះ ការពិតយ៉ាងណានោះយើងក៍មិនទាន់ដឹងប្រភពណាមួយច្បាស់លាស់នៅឡើយដែរ៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print