ផ្ទះអតីតចៅសង្កាត់និមិត្តទំហំ៧គុណ១២ទុស្សេចរន្តអគ្គិសនីឆាបឆេះគ្មានសល់

ចែករំលែក៖

ប៉ោយប៉ែត ៖ ផ្ទះឈើលើថ្មក្រោមទំហំ៧គុណ១២ជារបស់លោកប៉ាល់សេដ្ឋាអតីតចៅសង្កាត់និមិត្តមួយខ្នងទុស្សេចរន្តអគ្គីសនីឆាបឆេះគ្មានសល់កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោក វ៉ន វិរះ ចៅសង្កាត់រងទី១ សង្កាត់និមិត្តប្រាប់ថា ផ្ទះដែលអគ្គីភ័យឆាបឆេះនេះ ម្ចាស់ឈ្មោះប៉ាល់ សេដ្ឋា ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរនិវត្តន៍ជន អតីតជាចៅសង្កាត់និមិត្តអណត្តិមុន។លោកបន្តថា ករណីខាងលើធ្វើអោយទ្រព្យសម្បត្តិនៅក្នុងផ្ទះ ឆេះខូចខាតទាំងស្រុង យកបានតែរថយន្ត២ទៅ៣គ្រឿងដែលនៅក្រោមផ្ទះប៉ុណ្ណោះ។

សមត្ថកិច្ចនៅកន្លែងកើតហេតុប្រាប់ថា ផ្ទះរបស់អតីតចៅសង្កាត់នេះ សង់ថ្មក្រោម ឈើលើប្រក់ស័ង្កសី មានទំហំ ទទឹងប្រវែង៧ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ។សមត្ថកិច្ចបន្តថា មូលហេតុដែលធ្វើអោយមានអគ្គីភ័យឆាបឆេះនេះគឺបណ្តាលមកពីទុរសេចរន្តអគ្គីសនី ដោយផ្ទះសង់ពីឈើផងនោះត្រូវបានឆេះទាំងស្រុងតែម្តង។

ហេតុការណ៍នេះ គេឃើញមានរថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្ត២គ្រឿង រថយន្តពន្លត់អគ្គីភ័យអធិការក្រុងប៉ោយប៉ែត១គ្រឿងនិងរថយន្តពន្លត់អគ្គីភ័យកាស៊ីណូត្រូពីកាណា២គ្រឿងចុះមកអន្តរាគមន៍ពន្លត់ផងដែលតែផ្ទះខាងលើត្រូវបានឆេះទាំងស្រុងទៅហើយបានត្រឹមតែបាញ់ពន្លត់ដើម្បីកុំឆ្លងឆេះទៅផ្ទះអ្នកជិតខាងប៉ុណ្ណោះ៕
ករណីខាងលេីនេះលោម៉ារិននាយប៉ុស្ដ៏និមិត្តប្រាប់ថាការឆ្លងចរន្តឆេះផ្ទះលោកប៉ាល់សេដ្ឋអតីតចៅសង្កាត់និមិត្តនោះខូចខាត់ទាំងស្រុងហេីយគ្រឿងអលង្កាដែលនៅក្នុងផ្ទះបានបាត់បងរួមមានមាស់ចំនួន៣តំឡឹង,ផ្លាទីនចំនួន២តំឡឹងលុយរៀល២០លាន ២សែន ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print