ខ្សឹបដាក់ត្រចៀក៖ សំរិទ្ធ ណយ បើកដៃអោយឈ្មួញដឹកឈើប្រណិតឆ្លងទៅវៀតណាមតាមច្រកណាំលៀវ(ប៉ុស្តិ៧)មួយយប់៧គ្រឿងទៅ១៥គ្រឿង

ចែករំលែក៖

-សកម្មភាពដឹកជញ្ជូនឈើប្រណិតតាមរថយន្តឡង់គ្រឺស័របានកក្រើកវិញហើយរយះពេលជិត២សប្តាហ៍នេះ ឆ្លងទៅវៀតណាមតាមច្រកណាំលៀវ(ប៉ុស្តិ៧)ក្នុងមួយយប់ចាប់ពី៧គ្រឿងទៅ១៥គ្រឿង ហើយទើបនិងខកខានមួយយប់(ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះមួយយប់ប៉ុណ្ណោះ។
លោក សំរិទ្ធ ណន មេប៉ុស្តិនគរបាលច្រកនេះជាអ្នកបើកភ្លើងអោយឈ្មួញដឹកឈើឆ្លងកាត់ បន្ទាប់ពីទទួលលាភពីការតុងក្បាលឡាន និងបើកអោយចរាចរណ៍ជាចំហររាល់យប់ ឬអាចនិយាយបានថា៖ អាចមានការបិទភ្នែកពីលោកស្នងការនគរបាលខេត្តទើបលោក សំរិទ្ធ ណយ មិនញញើតច្បាប់សូម្បីតែបន្តិច ស្របពេលតុលាការកំពុងតែដំណើរការនីតិវិធីមន្ត្រីពាក់ព័ន្ធបទល្មើសឈើនៅចំណុចអូហ៊ុច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រហូតដល់មានការផ្លាស់ប្តូរតំណែង និងព្រមានតាមបែបរដ្ឋបាលពីសម័យអង្គភាពផងនោះ។
ច្រកប៉ុស្តិ៧នេះគឺពោពេញដោយសកម្មភាពចរាចរណ៍ឈើប្រណិតទៅវៀតណាម ក្នុងនោះសូម្បីតែខាងគណៈកម្មការថ្មីចេញលិខិតបេសកម្មដោយលោក ឌុល គឿន អោយចុះពិនិត្យកុងត្រូលមិនស្របច្បាប់មួយរយះនេះចុះតាមព្រំដែនក៏ដោយក៏ច្រកប៉ុស្តិ៧ ឋិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីមានឈើចេញរាល់យប់។ ដោយឡែកលោកស្នងការ និងចៅហ្វាយខេត្តមិនទាន់បង្ហាញពីប្រតិកម្មណាមួយនៅឡើយទេ ចំពោះករណីលោក សំរិទ្ធ ណយ បើកដៃអោយឈ្មួញដឹកឈើប្រណិតឆ្លងទៅវៀតណាមតាមច្រកណាំលៀវ(ប៉ុស្តិ៧)មួយយប់៧គ្រឿងទៅ១៥គ្រឿងយ៉ាងគគ្រឹកគគ្រែងនេះ ដែលគេសង្ស័យថា៖ បទល្មើសឈើប្រណិតនេះអាចកើតឡើងជាអំពើពុករលួយលក្ខណះប្រព័ន្ធទៅហើយ៕

ដោយ៖ ខ្សឹបដាក់ត្រចៀក

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print