ក្មេងប្រុសពីរនាក់ ម្នាក់ជួយសង្គ្រោះទាន់ពេល ចំណែក ម្នាក់ទៀតបានស្លាប់ ខណៈចុះលេងទឹងអាងអូរខៃដន ក្រុងប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត ៖ ក្មេង២នាក់ម្នាក់បានស្លាប់និងម្នាក់ទៀតជួយសង្រោះទាន់ពេលបន្ទាប់ពីចុះលេងទឹកនៅអាងអូរខាយដនកាលពីវេលាម៉ោង១និង២៨នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចទ្វារទឹកទំនប់អាងអូរខៃដន ស្ថិតក្នុងភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថាក្មេងរងគ្រោះទី១ឈ្មោះភាស វ័នត្រាភេទប្រុសអាយុ៦ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ។ បន្ទាប់ពីលង់ទឹកភ្លាមត្រូវ បានសាច់ញ្ញាតិជួយសង្គ្រោះទាន់ពេល។

ក្មេងរងគ្រោះទី២ឈ្មោះរ៉េនរ៉ា ភេទប្រុស អាយុ១០ឆ្នាំបានស្លាប់ពេល លង់សាច់ញាតិរកឃើញនៅម៉ោង៣ និង១៥នាទី រសៀល ក្រោយលង់ទឹកសង្រ្គោះពុំបាន ហើយស្លាប់ បាត់បង់ជីវិតតែម្តង រស់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចក្នុងមូលដ្ឋានបញ្ចាក់ថា មុនកេីតហេតុគេបានឃេីញក្មេងរងគ្រោះទាំងពីរខាងលេីបានចុះលេងទឹកនៅចំកេីតហេតុដែលឱពុកម្ដាយបាននាំដេីរកំសាន្តជាលក្ខណះគ្រួសារក្នុងរដូវបុណ្យតែអកុសល់ក្មេងទាំងពីចុះលេងទឹកមុខទ្វារទឹកហូរបណ្ដាលឲ្យលង់តែម្ដង។

ក្រោយពីពិនិត្យនិងសួរនាំជុំវិញករណីនេះមិនមានករណីឃាតកម្មឡេីយ ។ ឳពុកម្ដាយក្មេងទាំងពីនាក់បានឆ្លេីយថាគឺពួកគាត់បាននាំកូនរបស់គាត់មកលេងទឹកជាមួយរួមទាំងសាច់ញាតិផង។

ក្រោយពីសាកសួរសពក្មេងរងគ្រោះប្រគល់ឲ្យទៅឪពុកម្ដាយធ្វេីបុណ្យតាមប្រពៃណី។ចំណែកក្មេងរងគ្រោះដែលជួយសង្គ្រោះទាន់នោះសមត្ថកិច្ចប្រគល់ឲ្យឱពុកម្ដាយយកទៅព្យាបាលបន្ថែមនៅផ្ទះរបស់គាត់៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print