រថយន្តទេសចរណ៍បុកជាមួយម៉ូតូស្លាប់ម្នាក់នៅលើផ្លូវជាតិលេខ៨

ចែករំលែក៖

ខេត្តកណ្ដាល ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្តបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះ(KM៣៥/ ៣៦) ត្រង់ចំណុចភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ បណ្ដាលឱ្យអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែង ។

ហេតុការណ៍នេះបង្កឡើងដោយម៉ូតូម៉ាកHonda C125ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AV-1223 បើកបរដោយឈ្មោះ ណុល ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិព្រែកអន្ដេង ឃុំពង្រ ស្រុកកោះសុទិន ខេត្តកំពង់ចាម(ស្លាប់នៅនិងកន្លែងកើតហេតុ)។បើកបរនៅក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយនិងរថយន្តមួយគ្រឿងម៉ាកHyundaiពណ៌សលាយស្លាទុំ ប្រភេទដឹកអ្នកដំណើរ ពាក់ផ្លាកលេខភ្នំពេញ3D-8279 អ្នកបើកបរមិនស្គាល់ បាន រត់គេចខ្លួនបាត់ ។ បើកបរនៅក្នុងទិសដៅពីត្បូងទៅជើង
រួមដំណើរ៤១នាក់ ។

សពត្រូវបានសម្ថកិច្ចធ្វើការពិនិត្យនិងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងត្រូវបានសម្ថកិច្ចយកមករក្សារទុកនៅអធិការនគរបាលស្រុក ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print