ជិះម៉ូតូលឿនដូចព្យុះទាញទូរស័ព្ទយកមកលើករេចង្កូតទៅបុករថយន្តបើកច្រាស់ពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ប៉ៃលិន ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១ នឹង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុកនិងរថយន្ត នៅចំនុចភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ប៉ៃលិន។

ហេតុការណ៍នេះបង្កឡើងដោយម៉ូតូម៉ាកវ៉េវ គ្មានស្លាកលេខ បើកបរដោយយុវជនមិនស្គាល់អត្តសញ្ញាណ(ស្លាប់នៅ កន្លែងកើតហេតុ) បានបុកនិងរថយន្តកាំម៉ារី ពណ៌ស ស្លាកលេខ2AF.5292 បើកបរដោយឈ្មោះ លាង សុជាតិ ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិពេជ្រចិន្តា ឃុំភ្នំតូច ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបណ្តាលមកពីកត្តាមនុស្សបើកបរមិនប្រកាន់ស្តាំ។

សពត្រូវបានប៉ូលីស កំពុងស្រាវជ្រាវរកក្រុមគ្រួសារមក ទទួល រីឯរថយន្តនិងម៉តូ យកមករក្សាទុករង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print