សប់កង់គោយន្តភ្លាត់ស្នៀតផ្ទុះចំក្បាលប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កុមារាម្នាក់បានប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងផ្លុកឈាមយ៉ាងរន្ធត់ ខណៈដែលគេឃើញកុមារារងគ្រោះសប់កង់គោយន្ត ១គ្រឿង តែជាអកុសល់ក៍ភ្លៀត់ស្នៀតផ្ទុះលាន់ឮដូចគ្រាប់បែក បណ្ដាថេះដែកកង់គោយន្តហោះបុកចំក្បាលចេញខួដូច្នេះ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ឡើងនៅវេលាម៉ោង១០ និង៥០ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ នៅកន្លែងជាងជួសជុលម៉ូតូសប់កង់ប៉ះកង់ឈ្មោះ វ៉ាន់ នី ម្ដុំហុងចារិក ស្ថិតក្នុងភូមិកំពង់សំបួរ ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា កុមារារងគ្រោះ(ស្លាប់)ឈ្មោះ នួួន សីហា អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានខាងលើបន្តថា កុមារារងគ្រោះមិនមែនជាកូនរបស់ជាងជួសជុលម៉ូតូនោះទេ គឺមានន័យថាកូនជាង(មករៀន)ធ្វើជាង ហើយមុនកើតហេតុគេឃើញកុមារារងគ្រោះបានបូមខ្យល់កង់គោយន្តឲ្យគេ ទំនងអាចលើសគីឡូឬខុសបច្ចេកទេសអ្វីនោះទេ ស្រាប់តែផ្ទុះលាន់ឮដូចគ្រាប់បែកអញ្ចឹង បណ្ដាថេះដែកកង់គោយន្តហោះបុកចំក្បាលបែកចេញខួប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗយ៉ាងរន្ធត់។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ក្រោយកើតហេតុសមត្តកិច្ចជំនាញស្ថាប័នពាក់ព័ន្ធចុះដល់កន្លែង ដើម្បីធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ លទ្ធផល៖ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះឡើយ ក៍បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីតាមនីតិវិធី។

តែទោសជាយ៉ាងណាក្តី៖ ប្រភពព័ត៌មាននានាពីមហាជនបានលើកឡើងប្រហាក់ប្រហែលគ្នាថា ករណីខាងលើជាការកេងប្រវាញលើកម្លាំងពលកម្មក្មេងហើយ រហូតដល់បាត់បង់អាយុជីវិតទៀតសូមជំនាញស្ថាប័នពាក់ព័ន្ធមេតាស្រាវជ្រាវឲ្យបានម៉ត់ចត់ និងត្រឹមត្រូវបន្តិច ព្រមទាំងមានវិធានការតាមបច្ចេកទេសនៃច្បាប់ជាធរមាន ដើម្បីឲ្យពួកគាត់កាន់តែស្វែងយល់ថសអ្វីទៅគឺច្បាប់នោះ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print