ទំនាស់ពាក្យសំដីឈានដល់យកកាំបិតអារកគូទំនាស់បណ្តាលអោយរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៥ នឹង៣០នាទី នៅភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុក កងមាស ខេត្តកំពង់ចាម មានករណីហិង្សាដោយចេតនាមួយកើត ឡើងបង្កដោយឈ្មោះឆាយ ថាវី ភេទប្រុសអាយុ ៣១ឆ្នាំ មានទីលំភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តកោះកុង បានយកកាំបិតឡាម អារកទៅលើឈ្មោះ ហង្ស រដ្ឋា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ បណ្ដាលអោយរងរបួសធ្ងន់ហើយបាន បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះផ្តើមឡើងពីមូលហេតុទំនាស់ពាក្យសំដី ។

ជុំវិញករណីខាងលើសមត្ថកិច្ច ប៉ុស្តិ៍កងតាណឹងបានធ្វើការឃាត់ ខ្លួនជនសង្ស័យ និងកសាង សំណុំរឿងតាមនីតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print