កម្លាំងជំនាញនៃអធិការដ្ឋានស្រុកព្រៃឈរសហការជាមួយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ឃាត់មុខសញ្ញានិងចាប់យកថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១១និង៤៥នាទី ដោយប្រើប្រាស់វិធានញុះញង់ កម្លាំងជំនាញ នៃអធិការដ្ឋានស្រុកព្រៃឈរសហការជាមួយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោអុឹម ស៊ាងឌី នាយការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការបង្ក្រាបករណីជួញដូរនូវសារធាតុខុសច្បាប់ នៅចំណុចភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ។

ជនសង្ស័យឈ្មោះ លាង ប៊ុនពៅ ភេទប្រុស អាយុ៣០ ឆ្នាំជាតិខ្មែរ នៅភូមិព្រៃទទឹងឃុំជ្រៃវៀនស្រុកព្រឈរ រឹបអូស បានវត្ថុតាង ថ្នាំញៀន៧កញ្ចប់តូច០៥ ធំ០១កពា្ចប់ ជញ្ជីង១ ទូរសព្ទ័ដៃចំនួន០៣គ្រឿងម៉ាកអុិនចុចពិល ថង់វិចខ្ចប់០១ចំនួន និងម៉ូតូ០១ គ្រឿងម៉ាកស្កុបពីពណ៏ខ្មៅ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print