ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញកាំភ្លើងកែច្នៃដូចប៊ិចមួយដើម

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែបានចាប់ឃាត់ខ្លួន ខណៈដែលជិះម៉ូតូមានអាវុធកែឆ្នៃខុសច្បាប់មួយដើមនៅជាប់នឹងខ្លួន។ ការឃាត់ខ្លួនបុរសនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៧ស្ថិតនៅចំនុចផ្លូវរថភើ្លងក្រុមទី១ ក្នុងភូមិបាក់ទូក សង្កាត់ទួលសងែ្កខណ្ឌឫស្សីកែវ។

ជនសង្ស័យដែលត្រូវកម្លាំងនគរបាលឃាត់ខ្លួននោះឈ្មោះ លី គឹមលៀង ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរជាងអញហគិសនី មានទីលំនៅផ្ទះលេខ១៨១ ផ្លូវ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឧដួនពេញ ក្រុងភ្នំពេញ ។

តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យខាងលើនេះ គឺជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពីពណ៌ទឹកសមុទ្រលាយសមួយគ្រឿងពាក់ស្លាកលេខក្លែងក្លាយភ្នំពេញ 1AB 6712 ធ្វើដំណើរចេញពីផ្ទះសំដៅទៅកន្លែងឃាត់ខ្លួន។ ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែមានការសង្ស័យក៏ហៅឲ្យឈប់ដើម្បីត្រួតពិនិត្យក្នុងខ្លួនស្រាប់តែ រកឃើញអាវុធកែច្នៃចំនួន១ដើមដូចប៊ិចនៅក្នុងអាវដោយមានគ្រាប់ចំនួន១ គ្រាប់ផង។ បន្ទាប់មកកម្លាំងនគរបាលក៏បាននាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែដើម្បីសាកសួនិងសាកសួរដើម្បីស្វែងរកបក្ខពួកចាប់យកមកផ្ដន្ទាទោស ព្រមទាំងកសាងសុំណុំរឿងបញ្ចូនទៅកាន់អធិការខណ្ឌឫស្សីកែវចាត់ការតាមច្បាប់៕  ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print