មេឃុំ វាយរាស្រ្តមកពីCNRP ត្រូវព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត បញ្ជាឲ្យចាប់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាព

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មេឃុំគៀនជ្រៃ ស្រុកកំពង់សៀម របស់គណបក្សសង្គ្រោះជាតិ ដែលទើបជាប់ឆ្នោតថ្មីឈ្មោះ លីម ប្រុស អាយុ ៤៥ឆ្នាំ បានប្រើអំពើហិង្សាដោយចេតនា លើប្រជាពលរដ្ឋឈ្មោះ ទូច ផល្លា អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ប៉ិច ស្រី នោះ ត្រូវបានព្រះរាជអាជ្ញាខេត្តកំពង់ចាម បញ្ជាឲ្យចាប់ខ្លួនភា្លមៗនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះ ។

ជនរងគ្រោះបានអះអាងថា មេឃុំរូបនេះបានប្រើអំពើហិង្សា និងគំរាមកំហែងអាយុជីវិតពួកគាត់ដោយគ្រាន់តែមានទំនាស់ពាក្យសម្ដីជាមួយគ្នាបន្ដិចបន្តួច។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមេឃុំរបស់គណបក្សសង្គ្រោះជាតិរូបនេះ បានវាយឈ្មោះ ទូច ផល្លា មួយដៃចំកណ្តាលថ្ងាស ហើយនោះលោកមេឃុំ ក៏បានជេរប្រមាថគំរាមកំហែងលើ ឈ្មោះ ប៉ិច ស្រី ថា «ង៉ែងលើករោងការកូនមិនបានទេ បើហ៊ានលើក គឺដាក់ទង់សហើយ (ដោយឈ្មោះ ប៉ិច ស្រី ជិតដល់ថ្ងៃរៀបការកូន)» និងបានជេរប្រមាថដោយប្រើពាក្យអសុរសដដែលៗ ជាច្រើនលើកច្រើនសារ។

ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចេញដីការឃាត់ខ្លួន លោកមេឃុំរូបនេះជាបណ្តោះអាសន្ន ហើយនាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីបំពេញសំណុំឯកសារ និងចាត់ការតាមនីតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print