ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពប្រព័ន្ធរំដោះទឹក និងតំបន់ដែលបានលិចដោយជំនន់ទឹកភ្លៀងថ្មីៗនេះ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ខាងលើ ។
លោកអភិបាលបានចុះពិនិត្យស្ថានភាពព្រែកតាអេវ ព្រែកអ្នកតាវាំង និងទ្វារទឹកព្រែកតាអែវ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយដាក់គ្រឿងចក្រកាយ និងស្តារព្រែក ក្នុងការធានាឱ្យបាននូវភាពល្អប្រសើរឡើងវិញសម្រាប់ការរំដោះទឹក ។
គួរបញ្ជាក់ថា ព្រែកតាអែវ ជាព្រែកមួយដ៏សំខាន់ សម្រាប់រំដោះទឹកចេញពី សង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕
...