យុវជនម្នាក់បើករថយន្តហាយប្រីត ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលអោយរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បើករថយន្តកាមរី ហាយប្រីតក្នុងល្បឿនយ៉ាងលឿន ហើយក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលរបាំងថ្មខ្ទៀតចេញពីកន្លែងដើមជិត១០ម៉ែត្រ និងធ្វើឲ្យរថយន្តរងការខូចខាតផ្នែកឆ្វេងខាងមុខយ៉ាងដំណំផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយមហាវិថី ម៉ៅសេទុង កែងនិងផ្លូវលេខ២០៥ ហៅស្តុប( កៅដាយ )​ដែលស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។​

បើតាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុ គេបានឃើញ យុវជនម្នាក់ បើករថយន្តមួយគ្រឿងម៉ាក កាមរី ហាយព្រីត ពណ៍ស មានពាក់ស្លាកលេខភ្នំពេញ2AF- 7315 បានធ្វើដំណើរតាមបណ្តោយមហាវិថី ម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណ:ពេលមកដល់កន្លែងកើតហេតុ កែងនិងផ្លូវលេខ២០៥ ត្រង់ចំណុចស្តុបកៅដាយ ក៏បានរ៉េចង្កូតទៅបុក ក្បាលព្រួញពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង ធ្វើអោយក្បាលព្រួញខ្វាត់ចេញពីកន្លែងដើម ប្រហែល៤ទៅ៥ម៉ែត្រ ដេកដួលលើថ្នល់ និងបានបណ្តាលអោយរថយន្តរងការខូចខាតផ្នែកឆ្វេងខាងមុខយ៉ាងដំណំតែម្តង ប៉ុន្តែសំណាងល្អដែលមិនបង្កអោយមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះឡើយ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង បានធ្វើការវាស់វែងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print