ទូរស័ព្ទ Google Pixel 2 XL នឹងមានតម្លៃ 849 ដុល្លារសម្រាប់ទំហំ 64GB និង 949 ដុល្លារសម្រាប់ 128GB

ចែករំលែក៖

ក្រុមហ៊ុន Google គ្រោងនឹងប្រកាសព័ត៌មានលម្អិតស្តីពីស្មាតហ្វូន Pixel ជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Pixel 2 និង Pixel 2 XL នៅក្នុងកម្មវិធីថ្ងៃទី 4 ខែតុលា។ ខណៈពេលដែលកាលបរិច្ឆេទនោះកាន់តែខិតជិតមកដល់កាន់តែខ្លាំងឡើង គេហទំព័រ Droid Life បានចេញផ្សាយអំពីរូបភាពថ្មីទូរស័ព្ទធំជាងមុនចំនួនពីរម៉ូដែល ដែលផលិតឡើងដោយក្រុមហ៊ុន LG ។ Pixel 2 XL នឹងមានជម្រើសពីរពណ៌ នៅពេលចាប់ផ្តើមដំណើរការដាក់លក់ដោយ មានពណ៌ខ្មៅសុទ្ធ និងពណ៌ស លាយ ខ្មៅដែលមានពណ៌ពណ៌ខ្មៅស្អាប់ព្រិលខាងក្រោយ ។ វាពិតជារូបរាងតែមួយគត់ ហើយប៊ូតុង Power នៅលើម៉ូដែលពណ៌ស នឹងមានពណ៌ទឹកក្រូច។ វាមើលទៅមិនដូចពិតម៉ូដែលពណ៌ខ្មៅទាំងស្រុងនោះទេ។ សង្ឃឹមថាផ្នែកខាងមុខស្មាតហ្វូននេះនឹងមានពណ៌ខ្មៅនៅក្នុងសំបកទាំងពីរ ដើម្បីបញ្ចូលគ្នាបានល្អជាមួយនឹងអេក្រង់ទាំងអស់។

គេហទំព័រ Droid Life បានរាយការណ៍ថា Pixel 2 XL នឹងចាប់ផ្ដើមដាក់លក់ក្នុងតម្លៃ 849 ដុល្លារសម្រាប់ទំហំផ្ទុក 64GB និងឡើងដល់ 949 ដុល្លារ បើអ្នកចង់បានទំហំ 128GB ។ ស្មាតហ្វូន Pixel 2 XL ត្រូវបានគេរំពឹងថានឹងមានអេក្រង់ទំហំ 6 អ៊ីញប្រភេទ OLED ស្រដៀងគ្នាទៅនឹងស្មាតហ្វូន LG V30 និងដំនើរការដោយ Qualcomm Snapdragon 835 processor ។ វាត្រូវបានគេរាយការណ៍ថាបានទទួលការរឹតបន្តឹងនៅលើកាយវិការថ្មី ស្រដៀងគ្នាទៅនឹងស្មាតហ្វូន HTC U11 ។ ក្រុមហ៊ុន HTC កំពុងផលិត Pixel 2 ដែលតូចជាងនេះ ប៉ុន្តែទូរស័ព្ទទាំងពីរនេះត្រូវបានគេនិយាយថាមានកម្មវិធីដោយប្រើកាយវិការ។ ចំពោះស្មាតហ្វូន Pixel 2 Regular វិញគឺមានរូបរាងមិនខុសពីស៊េរីមុនៗប៉ុន្មានទេ។

វាក៏ទំនងជាថាក្រុមហ៊ុន Google នឹងធ្វើឱ្យ Google Lens ក្លាយជាចំណុចផ្តោតសំខាន់នៃស្មាតហ្វូនទាំងនេះ ដើម្បីជួយពួកគេឱ្យមានភាពខុសគ្នាពីការប្រកួតប្រជែងដ៏គួរអោយចាប់អារម្មណ៍ សំរាប់ការប្រកួតប្រជែងទីផ្សារឆ្នាំ 2017 ។ Google បានរក្សាជំហរស្ងប់ស្ងាត់អំពីលក្ខណៈពិសេសនេះ ចាប់តាំងពីការដាក់បង្ហាញវានៅព្រឹត្តិការណ៍ I / O ដើមឆ្នាំនេះ។ ហើយជានិច្ចកាលអ្នកអាចរំពឹងថា ការថតរូបនឹងស្ថិតនៅចំនុចកំពូលនៃអាទិភាពរបស់ Google ។ Pixel បានស្ថិតនៅចំនុចកំពូលនៃបណ្ដាស្មាតហ្វូនពេញមួយឆ្នាំ ដែលជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ជាមួយនឹងការប្រកួតប្រជែងរបស់ក្រុមហ៊ុនទាំងអស់នេះ៕

...

ដោយ៖ ហេង លក្ខិណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print