ភ្នំពេញ ៖ “កម្ពុជាតូច តែកម្ពុជាជាប្រទេសឯករាជ្យ និងមាន ដែនអធិបតេយ្យរបស់ខ្លួន ដូច្នេះគួរកុំលូកដៃចូលកិច្ចការ ផ្ទៃក្នុងកម្ពុជា!!” ។ ថ្មីៗនេះ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ចេញសេចក្តីថ្លែងការណ៍បញ្ជាក់យ៉ាងដូច្នេះថា អាមេរិកឈប់បុករុកធ្វើទុក្ខ បុកម្នេញ មកលើរាជរដ្ឋាភិបាលកម្ពុជា តាមរយ:ការផ្តល់ជំនួយកខ្វក់ បង្កប់តាមរយ: រួមមាន ៖ វិទ្យុរអាសុីសេរី និង វិទ្យុសម្លេងសហអាមេរិកផ្ទាល់តែម្តង ។ ក្រៅពីនេះនៅមានអង្គការបំពុលរាប់រយ ដែលបន្លំខ្លួនចូលទៅក្នុងផ្ទៃក្នុងកិច្ចការនយោបាយ អធិបតេយ្យភាពកម្ពុជា ។
សេចក្តីថ្លែងការណ៏បានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាអង្គការ សហប្រជាជាតិបានផ្តោតទៅលើបក្ខពួកឈ្មួញសង្គ្រាម នយោបាយ ដែលនិយមប្រើមនោគមន៏វិជ្ជា បដិវត្តន៏ពណ៍ សាបព្រោះទៅលើប្រទេស ដែលនៅខ្សោយខាងលទ្ធិប្រជាធិបតេយ្យ ផងដែរ ។
ដោយឡែក ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ បានលើកសរសើរកម្ពុជា ថាមានភាពចាស់ទុំ អាចទប់លំនឹង នៃការ បុករុគ សាយភាយ ការសាបព្រោះបដិវត្តពណ៍ពីសហរដ្ឋអាមេរិកាំងបានអស់រយះពេល ជាង២០ឆ្នាំមកហើយ ៕