កម្លាំងកងរាជអាវុធហត្ថឃាត់ជនសង្ស័យពីរនាក់ ដែលធ្វើសកម្មភាពកាប់ជនរងគ្រោះអោយរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កំលាំងជំនាញកងរាជអាវុធហត្ថនៃមន្ទីរយុត្តិធម៌ខេត្តកំពង់ចាម នៅវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ បានធ្វើការឃាត់ខ្លួនជនដៃដល់បានចំនួន២នាក់ ដែលបានធ្វើសកម្ម ភាពកាប់ចាក់ទៅលើ ជនរងគ្រោះ ខណៈកំពុងជិៈម៉ូតូឌុបគ្នាដើរ លេង បណ្តាលអោយរងរបួសជាទម្ងន់។

ជនសង្ស័យ ទី១- ឈ្មោះ រិន ចាន់ណារា ហៅទិ ភេទប្រុស អយុ១៨ឆ្នាំ និងទី២- ឈ្មោះ សេត​ សុមានី ភេទប្រុស អាយុ ១៩ឆ្នាំ ។ អ្នកទាំងពីរអ្នខាងលើមានទីំនៅភូមិបឹងកុក២ សង្កាត់ បឹងកុកក ក្រុង-ខេត្តកំពងចាម ។

កម្លាំងចាប់យកវត្ថុតាងរួមមាន ៖ ដាវសាំមឺរ៉ៃចំនួន១ដើម ទូរស័ព្ទចំនួន២គ្រឿង ម៉ូតូចំនួន១គ្រឿង ម៉ាកសេ១២៥ ពណ៏ខ្មៅ ស៊េរីឆ្នាំ ២០១២ ជាមធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព កាប់ទៅលើ ជនរងគ្រោះឈ្មោះហេង វីនលី ហៅឌឿង ភេទប្រុសអាយុ១៧ឆ្នាំ ជនជនជាតិខ្មែរ មានទីលំនៅភូមិទី៧សង្កាតកំពង់ចាមក្រុងកំពង់ចាមខេត្តកំពងចាមបណ្តាលអោយរងរបួសជាទម្ងន់។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើកើតឡើង កាលពីវេលា ម៉ោង២ និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា នៅចំណុចផ្លូវលំជើងភ្នំហាន់ ជ័យ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងខណៈពេលជនរងគ្រោះកំពុងជិៈម៉ូតូឌុបគ្នាដើរលេង។

បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថនៃមន្ទីរយុត្តិធម៌ខេត្តកំពង់ចាម កំពុងចាត់ការតាមនីតិវិធី៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print